Thursday, December 31, 2015

ASEAN Understanding



The Association of Southeast Asian Nation or ASEAN was established on 8 August 1067 in Bangkok by the the five original Member Countries, namely, Indonesia, Malaysia, Philippines, Singapore, and Thailand. Brunei Darussalam joined on 8 January 1984, Vietnam on 28 July 1995, Las PDR and Myanmar on 23 July 1997, and Cambodia on 30 April 1999.

Objectives
The ASEAN Declaration states that the aims and purpose of the Association are: (1) to accelerate economic growth, social progress and cultural development in the region and (2) to promote regional peace and stability through abiding respect for justice and the rule of law in the relationship among counties in the region and adherence to the principle of the United Nation Charter.

The ASEAN have three pillars, namely ASEAN Security Community, ASEAN Economic Community  and ASEAN Socio-Cultural Community.

The ASEAN Member Countries have adopted the following fundamental principles  in their relations with one another, as contained in the Treaty of Amity and Cooperation in Southeast Asia (TAC)
  • mutual respect for the independence, sovereignty, equality, territorial integrity, and national identity of all nations;
  • the right of every State to lead its national existence free from external interference, subversion or coercion;
  • non-interference in the internal affairs of one another;
  • settlement of differences or disputes by peaceful manner;
  • renunciation of the threat or use of force; and
  • effective cooperation among themselves 

Tuesday, December 29, 2015

គន្លិះ៥យ៉ាងដើម្បីក្លាយជាអ្នកពូកែទំនាក់ទំនង




ក្នុងការរស់នៅអ្នកជៀសមិនផុតពីការទំនាក់ទំនងឡើយ បងប្អូន មិត្ដភក្ដិ អ្នករួមការងារ អ្នកត្រូវតែ មានការប្រាស្រ័យទាក់ទងជាមួយពួកគេ។ អ្ននមិនអាចធ្វើខ្លួនដូចជាកោះបានឡើយ បើអ្នកធ្វើសួន អ្នកត្រូវដាំថ្កា បើមិនដូច្នេះទេវាក្លាយជាសួនឥតបានការ។ ក្នុងសង្គមនេះក៏ដូចគ្នាដើម្បីរស់នៅ ដោយភាពរីករាយ និងសាទរ អ្នកត្រូវតែជាអ្នកមានទំនាក់ទំនង់ល្អ។ លើសពីនេះទៅទៀតបើ អ្នកចងក្លាយ ជាអ្នករកស៊ី ធ្វើមុខជំនួញ ការប្រាស្រ័យទាក់ទង់កំណត់ថា អ្នកជោគជ័យឬអត់។ ដូច្នេះបើចង់ជោគជ័យត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សគ្រប់គ្នា តែសួរថា តើធ្វើយ៉ាងណាទើបក្លយជា​មនុស្សមានការប្រាស្រ័យទាក់ទងល្អនិងជោគជ័យបាន? មានគន្លិះ៥យ៉ាងបើអ្នកអនុវត្ដពិភពលោកនេះនិងចូលចិត្ដអ្នក៖
១.កុំស្ដីបន្តោស៖ មនុស្សគ្រប់គ្នាព្រមទាំងអ្នកផងដែរសុទ្ធតែមិនចង់អោយអ្នកណាមកស្ដីបន្ទោស នោះទេ គ្រប់គ្នាចង់បានតែពាក្យសរសើរ និងការអោយតម្លៃប៉ុណ្ណោះ។ ដូច្នេះកុំចូលចិត្ដស្ដីបន្ទោស ឡើយ បើអ្នកចង់កែប្រែអ្នកណាម្នាក់អ្នកត្រូវរកវិធីសាស្រ្ដល្អមកកែប្រែមិនមែនស្ដីបន្ទោសទេ។
២.យកចិត្ដទុកដាក់ស្ដាប៖ នៅពេលអ្នក
ធ្វើការសន្ទនាជាមួួយអ្នកណាម្នាក់ក៏ដោយអ្នកត្រូវស្ដាប់ ដោយយកចិត្ដទុកដាក់ ព្រោះនៅពេលដែលអ្នកយកចិត្ដទុកដាក់ស្ដាប់ដៃគូរបស់អ្នកយល់ថា អ្នកចូលចិត្ដគេ និងមិនគិតតែពីរឿងខ្លួនឯង។ ការស្ដា់ដោយយកចិត្ដទុកដាក់នេះ ក៏ជាវិធីបញ្ជោ មនុស្សដោយមិនដឹង​ខ្លួន ដែលគេនឹងពេលចិត្ដយើង។ តែយ៉ាងណាអ្នកកុំស្ដាប់ដើម្បីបញ្ជោ គឺស្ដាប់ដោយចង់បង្ហាញ ថ អ្នកចួលចិត្ដគេ ចូលចិត្ដរឿងដែលគេនិយាយ។
៣.សម្ដែងការសរសើរដោយស្មោះសរ៖ ពិភពលោកនេះចូលចិត្ដការសរសើរណាស់ ទោះនោះ មិនមែន ជាការពិតក៏ដោយ ឧទាហរណ៍ថា៖ អ្នកមានមិត្ដភក្ដិម្នាក់ខ្មៅអ្នកហៅគេអាខ្មៅ ខ្មៅខ្លិក គេប្រាកដជាខឹងទោះនោះជាការពិតក៏ដោយ។ តែអ្នកអាចនិយាយថា ឯងខ្មៅ តែខ្មៅស្រស់  ពាក្យ នេះមានន័យ ថាយើងនៅតែថាគេខ្មៅតែគេអត់ខឹង​ព្រោះមានពាក្យស្រស់។ តែយ៉ាងណាដើម្បី អោយទំនាក់ទំនងរបស់អ្នកល្អប្រសើរអ្នកត្រូវសរសើរដោយសុទ្ធចិត្ដ សរសើរពីការពិតដែលគេ មាន។
៤.និយាយពីអ្វីដែលពួកគេត្រូវការ៖ បើអ្នកជាអ្នកជំនួញនៅពេលទៅជូបអតិថជនរបស់អ្នក  អ្នកប្រាកដ​ជានិយាយពីអី្វដែលអតិថជនរបស់អ្នកអាចទទួលបានពីផលិតផល ឬសេវាកម្មដែល​អ្នកផ្ដល់អោយនួវអត្ថប្រយោជន៍ផ្សេងៗ មិនមែនផលចំណេញដែលអ្នកទទួលបានពីការទិញរបស់ គេទេ។ ការទំនាក់ទំនង់ទូទៅក៏ដូចគ្នាដែរ និយាយពីអ្វីដែលគេចង់បាន អ្វីដែលគេចូលចិត្ដ មិនមែន យើងចូលចិត្ដទេ ដូចនៅពេលដែលអ្នកទៅស្ទូចត្រីអញ្ចឹងដែរ អ្នកចូលចិត្ដញាំនំខេក តែនៅពេល អ្នកស្ទូចត្រីអ្នកដាក់នុយជន្លេន មិនមែននំខេកទេ ព្រោះអ្នកដឹងថា ត្រីចូលចិត្ដជន្លេន។ យ៉ាងណា មិញពិភពមនុស្សនេះគឺដូចគ្នាចូលចិត្ដនិយាយតែអ្វីដែលគេចូលចិត្ដប៉ុណ្ណោះ។
៥.ធ្វើអោយអ្នកដទៃមានអារម្មណ៍ថាខ្លួនជាបុគ្គលសំខាន់ជានិច្ច៖ បើអ្នកដើរតាមគោលការណ៍នេះ អ្នកនឹងមានមិត្ដរាប់មិនអស់ និងភាពសាទររីករាយ សេចក្ដីសុខជានិច្ច។ ពិតណាស់មនុស្សគ្រប់គ្នា ចង់ទទូលបានសញ្ញាណអារម្មណ៍នៃភាពសំខាន់ដែលយើងគ្រប់គ្នាសុទ្ធតែអាចផ្ដល់អោយបាន។ ដូច្នេះអ្នកកុំបំបាក់មុខអ្នកណាម្នាក់អោយសោះ ព្រោះអ្នកក៏មិនចង់ទទួលបានអារម្មណ៍បាកមុខ ដែឬ។
 ដោយ៖​ អ៊ឹម វ៉ាន

Monday, December 28, 2015

សភាវគតិនៃភាពជាអ្នកដឹកនាំ ៣ កម្រិត



 អ្នកណាខ្លះអាចក្លាយជាអ្នកដឹកនាំ?


បើអ្នកកុំពុងនិយាយជាមួយខ្លួនឯងថា ខ្ញុំចង់មានសមត្ថភាពក្នុងការប្រមើលរឿងរ៉ាវផ្សេងៗ ដែលកើកឡើងនៅក្នុងអង្គភាព ប៉ុន្ដែខ្ញុំមិនអាចមើលធ្លុះរឿងរ៉ាវផ្សេងៗដោយសភាវគតិបាន សុំកុំទាន់អស់សង្ឈឹម អ្នកក៏អាចសាងសភាវគតិអ្នកដឹកនាំបានទោះជាអ្នកពុំមែនអ្នកដឹកនាំពី ធម្មជាតិក៏ដោយ។
១.មនុស្សដែលចេះធ្វើជាអ្នកដឹកនាំ មកពីកំណើត៖ អ្នកខ្លះគាត់កើតមកបាននាំនូវទេពកោ សល្យក្នុងការធ្វើជាអ្នកដឹកនាំពីកំណើតតែម្ដង មនុស្សប្រភេទនេះអាចដឹងដោយសភាវគតិ ដឹងពីរបៀបដឹកនាំមនុស្សពីចំណុចមួយទៅចំណុចមួយទៀត។ មិត្ដភក្ដិខ្ញុំម្នាក់គាត់អត់ធ្លាប់ រៀនពីរបៀបដឹកនាំទេ ប៉ុន្ដែគាត់មានអ្នកដើរតាមតាំងពីមិនទាន់មានតំណែងអ្វីទាំងអស់ក្នុង ក្រុមហ៊ុន រហូតបានក្លាយជាប្រធាននៅអង្កការមួយ។ គាត់ដឹងពីរៀបដឹកនាំដោយសភាវគតិ ហើយអ្នកក៏ប្រហែលជា ធ្លាប់បានជួបមនុស្សប្រភេទនេះដែរ។ មនុស្សប្រភេទនេះអាចអភិវឌ្ឍ សមត្ថភាពនេះឡើងដល់កំរិតខ្ពស់បំផុតបាន។
២.មនុស្សចេះធ្វើជាអ្នកដឹកនាំ ដោយការហ្វឹកហាត់៖ កុំទាន់អស់សង្ឃឹមអ្នកអាចហ្វឹកហាត់បាន មនុស្សភាគច្រើនគឺស្ថិតនៅក្នុងកំរិតនេះឯង។ ការធ្វើជាអ្នកដឹកនាំគឺជាអ្វីដែលអាចរៀនសូត្រ បាន ដូច្នេះបើអ្នកចង់ចេះចង់ដឹង អ្នកអាចបង្កើតសភាវគតិនេះបាន។ សួរថា តើយើងអាចរៀន វាបាននៅកន្លែងណា? ការចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ហើយក៏អាច រៀននៅតាមសាកលវិទ្យាល័យ​។
៣.មនុស្សដែលមិនអាច ចេះអំពីការធ្វើជាអ្នកដឹកនាំ៖ ខ្ញុំកំពុងរៀនពីជំនាញនេះនៅសាកល វិទ្យាល័យ ដូច្នេះខ្ញុំជឿថាស្ទើតែគ្រប់គ្នាអាចអភិវឌ្ឍជំនាញ និងសភាវគតិក្នុងការធ្វើជាអ្នកដឹក នាំបាន។ ខ្ញុំក៏ធ្លាប់ជួបដែរមនុស្សដែលគ្មានភាពជាអ្នកដឹកនាំ ហើយក៏មិនខ្វល់ពីការអភិវឌ្ឍក្នុង ជំនាញនេះដែរ។ ខ្ញុំក៏ជឿដែរថា គេមិនមែនជាអ្នកដឹកនាំជាដាច់ខាត ព្រោះគេមិនខ្វល់ក្នុងការ ធ្វើជាអ្នកដឹកនាំ ហើយក៏មិនដែលអានសៀវភៅអ្នកដឹកនាំដែរ។

ដោយ៖ អ៊ឹម​ វ៉ាន

Swimology

short story about the art of living 



One a young Professor was making a sea voyage.  He was a highly educated man with a long a long tail of letters after his name, but he had little experience of life. In the crew of the ship on which he was travelling was an illiterate old sailor. Every evening the sailor would visit the cabin of the young professor to listen to him hold forth on many different subjects. He was very impressed with the learning of the young man.

One evening as the sailor was about to leave the cabin after several hours of conversation, the professor asked, “Old man, have you studied geology?”

                “What is that, sir?”

                “The science of the earth.”

                “No, sir, I have never been to any school or college. I have never studied anything.”

                “Old man, you have wasted a quarter of you life.”

                With a long face the old sailor went away. “if such a learned person says so, certainly it must be true,” he thought. “I have wasted a quarter of my life!”

                Next evening again as the sailor was about to leave the cabin, the professor asked him, “ Old man, have you studied oceanography?”

                What is that, sir?

                “ The science of the sea.”

                “No, sir, I have never studied anything.”

                “Old man you have wasted half your life.”

                With a still longer face the sailor went away;  “I have wasted half my life; this learned man says so.”

                Next evening  once again the young professor questioned the old sailor: “ Old man, have you studied meteorology?”

                What is that, sir? I have never even heard of it.”

                “Why, the science of the wind, the rain, the weather.”

                “No, sir. As i told you, I have never been to any school. I have never studied anything.”

                “You have not studied the science of the earth on which you live: you have not studied the science of the sea on which you earn your livelihood; you have not studied the science of the weather

which you encounter every day? Old man you have wasted three quarters of your life.”

                The old sailor was very unhappy: “ This learned man says that i have wasted three quarters of your life! Certainly I have must have wasted three quarters of my life.”

                The next day it was the turn of the old sailor. He came running to the cabin of the young man and cried, “ Professor sir, have you studied swimology?”

                “Swimology? What do you mean?”

                “Can you swim, sir?

                “No, I don’t know how to swim.”

                “ Professor sir, you have wasted all your life! The ship has struck a rock and is sinking. Those who can swim may reach the nearby  shore, but those who cannot swim will drown. I am so sorry, professor sir, you have surely lost your life.”

                You may study all the “ ologies” of the world , but if you do not learn swimology, all your studies are useless. You may read and write books on swimming , you may debate on its subtle theoretical aspects , but how will that help you if you refuse to enter the water yourself? You must learn how to swim.

Sunday, December 27, 2015

ដំបូន្មានសំខាន់ៗរបស់មហាសេដ្ឋីជេក​ ម៉ា (Jack Ma)សម្រាប់សហគ្រិន







១.អ្នកមិនអាចធ្វើអោយអ្នកដទៃមានគំនិតតែមួយជាមួយអ្នកឡើយ តែអ្នកអាចធ្វើបានតាមរយៈការដាក់គោលដៅរួមមួយ៖ លោក​ម៉ា និយាយថា​កុំគិតថាអ្នកអាចធ្វើអោយអ្នកដទៃមានគំនិតតែមួយបានឲ្យ សោះ។ អ្វីដែលលោកចង់និយាយនៅទីនេះគឺកុំចង់ចង់អោយបុគ្គលិក ធ្វើការអោយអ្នក តែត្រូវបង្កើតគោលដៅរួមមួយដើម្បីសម្រេចរួមគ្នា។

២.អ្វីទៅដែលបុគ្គលិកគ្មាន តែអ្នកដឹកនាំមាន៖  
លោក ម៉ា បាននិយាយ​ថាសមត្ថភាពជាបច្ចេកទេសរបស់អ្ននដឹកនាំក្រុមហ៊ុនមិនគួរយកមក ប្រៀបធៀបនឹងបុគ្គលិករបស់ខ្លួនឡើយ។ បុគ្គលិករបស់អ្នកត្រូវតែមាន សមត្ថភាពជាងអ្នក​ បើមិនដូច្នេះទេ មានន័យថាអ្នកជ្រើសរើសបុគ្គលិក ខុសហើយ។ តើអ្វីទៅដែលអ្នកដឹកនាំមាន លោក ម៉ា និយាយថានោះ គឺទស្សនៈវិស័យដឹកនាំក្រុមហ៊ុន ភាពក្លាហាននិងការតស៊ូខ្ពស់ជាង បុគ្គលិក។ អ្នកដឹកនាំត្រូវតែ ជាមនុស្សមានសមត្ថភាពដោះស្រាយ បញ្ហា និងអាចប្រឈមមុខនិងភាពបរាជ័យដោយមិនចេះរារែក។

៣.ចង់បើកអាជីវកម្មឬក្រុមហ៊ុន កុំពាក់ព័ន្ធរឿងនយោបាន៖
  នៅក្នុងចំ ណុចនេះលោកពន្យល់ថា នយោបាយនិងការធ្វើអាជីវកម្មមិនត្រូវ លាយឡំគ្នាជាដាច់ខាត។ លោកលើកឡើងថា​ បើចង់ធ្វើនយោបាយកុំ​ គិតរឿងរកលុយ តែប្រើចង់ធ្វើអាជីវកម្មក៏មិនត្រូវគិតរឿងនយោបាយ ដែរ ដ្បិតអីចំណុចទាំងពីរនេះបើជូបគ្នាកាលណាអ្នកត្រៀបវេចបង្វេច អោយហើយទៅ។

៤.យុវជនជំនាន់ក្រោយត្រូវគិតពីចំណុចសំខាន់ៗខាងក្រោមនេះ៖ 
អ្វីទៅជាការបរាជ័យ? ការបោះបង់គឺជាឫសគល់តែមួយគត់នៃការបរា​​ជ័យ។ តើអ្វីទៅជាការតស៊ូ? នៅពេលដែលអ្នកជម្នះរឿងរាវលំបាក់ៗ ភាពទុកព្រួយឬការខកចិត្ដជាច្រើនគឺនៅពេលនោះហើយដែលអ្នក អាចយល់ដោយខ្លួនឯងបានថា តើការតស៊ួមានអត្ថន័យយ៉ាងដូចម្ដេច? តើអ្វីទៅជាកាតព្វកិច្ចរបស់យុវជន?​ កាតព្វកិច្ចរបស់យុវជនគឺការព្យា យាមខិតខំប្រឹងប្រែងរៀនសូត្រ និងមានមហិច្ឆតាធំជាងអ្នកដទៃ។

៥.យើងកើតមកដើម្បីររស់និងដកស្រងបទពិសោធន៍ក្នុងជីវិត៖
 ​ លោក ម៉ា មានទស្សនៈថា មនុស្សគ្រប់រួបកើតមកមិនមែនដើម្បីតែធ្វើការនោះទេ តែវាជាការបង្កើតភាពរីករាយអោយខ្លួនឯង។​ លោកបានបន្ដទៀត ថាគ្មានអ្នកណាម្នាក់អាចជួយខ្លួនអ្នកបាន ក្រៅពីអ្នកខ្លួនឯងឡើយ ហើយត្រូវទទូលស្គាល់ពីការពិតដែលខ្លួនឯងមាននៅពេលនេះ ព្រម ទាំងឈប់ចំណាយពេលមួយជីវិតដើម្បីតែការងារ បើមិនដូច្នេះទេ អ្នកនឹង ស្ដាយក្រោយអស់មួយជីវិត។

Saturday, December 26, 2015

ច្បាប់អមតៈ១០យ៉ាងរបស់ Andrew cargegie ដើម្បីជោគជ័យក្លាយជាអ្នកមាន







លោកAndrew cargegie ជាបុគ្លលជោជ័យបំផុតក្នុងវិស័យ ជំនួញបាននាំមកនួវដំបូន្មា យ៉ាងច្រើន សម្រាប់ដឹកនាំជីវិត អោយក្លាយ ជាអ្នកជំនួយដ៏ ជោគជ័យម្នាក់ ក្នុងដំបូន្មាននោះ មានដូចជា ច្បាប់អមតៈ១០យ៉ាង ដើម្បីដឹកនាំជីវិតក្លាយជាអ្នកមាន ដែលមានមនុស្សជាច្រើន បាន


អនុវត្ដតាមជាច្រើនទទួលបានជោគជ័យ៖
១.បង្កើតគោលដៅ៖ ត្រូវបង្កើតគោលដៅជាមនុស្សមុននិងសម្រេចចិត្ដថាត្រូវដើរ អ្នកមិនអាចជា មនុស្សដើរដោយអត់គោលដៅទេ។ ចង់ជោគជ័យអ្នកត្រូវតែមានគោលដៅមួយដែលអ្នកចង់ ជោគជ័យ​ ថាអ្នកចង់ជោគជ័យទៅលើអ្វីសិន បន្ទាប់មកអនុវត្ដភ្លាមៗដើម្បីអោយដលគោលដៅ។
២.បង្កើតសម្ព័នភាព៖ លោកបានណែនាំសហគ្រិនទាំងឡាយថា បើចង់ជោគជ័យត្រូវពង្រឹងការ ទំនាក់ទំនង់ជាមួយមនុស្សដែលមានសមត្ថភាពអោយបានច្រើន តាមអាចធ្វើបាន។ គាត់បន្ដថាបើ មិនមានទំនាក់ទំនង់ជិតស្និទ្ធជាមួយអ្នកទាំងនោះទេ ចាប់ផ្ដើមធ្វើភ្លាម។
៣.អនុវត្ដអោយហួសពីកាតព្វកិច្ចរបស់ខ្លួន៖  ជោគជ័យលើកាតព្វកិច្ចរបស់ខ្លួនក៏មិនទាន់ហៅថា ជោគជ័យដែរ។ អេនឌ្រូ លើកឡើងថា ទាំងមុខជំនួញទាំងការងារប្រចាំថ្ងៃ អ្នកត្រូវដាក់កំហិតខ្លួន ឯងធ្វើការងអោយបានច្រើនជាការគ្រោងទុក ដូចនេះវានឹងជម្រុញយើងអោយកាន់តែខ្ពស់។
៤.អនុវត្ដដោយភាពជឿជាក់៖ ការអនុវត្ដទំនុកចិត្ដ និងភាពជឿជាក់លើគម្រោងការ ការងាររបស់ យើងនោះហើយគឺជាវិថីឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ។
៥.បំផុសគំនិតដោយខ្លួនឯង៖ ចង់ជោគជ័យត្រួវការ បំផុសគំនិតថ្មីៗ ឬការប្រឹងប្រែងព្យាយាម បង្កើតវាដោយខ្លួនឯងអោយបានច្រើនប្រកបដោយការឆ្នៃប្រឌិតខ្ពស់ក្នុងមុខជំនួញ នោះហើយ ជាផ្លួវទៅកាន់វិថីរបស់អ្នកមាន។
៦.មិនបោះបងមហិច្ឆិតារបស់ខ្លួន៖ អ្នកត្រូវពង្រីកមហិច្ឆិតារបស់អ្នកអោយកាន់តែធ្វើ និងធ្វើវាជា រៀងរហួតមិនមែនបញ្ចប់ត្រឹម អ្វីដែលបានធ្វើកន្លងមកនោះទេ ត្រូវតែធ្វើអោយហួសពីនេះ។
៧.សុទិដ្ឋិនិយម៖ អ្នកត្រូវតែមើលរឿងគ្រប់យ៉ាងក្នុងផ្លួវវិជ្ជមាន គ្រប់ពេលទាំងអស់ ទោះជាស្ថិតនៅ ក្នុងស្ថានភាពបែបណាក៏ដោយ។
៨.គិតអោយបានត្រឹមត្រួវ៖ ការគិតត្រួវមានការប្រុងយ័ត្នដូចជាការបណ្ដុះគ្រាប់ពួជអញ្ចឹងដែរ ត្រូវ តែប្រយ័ត្នមុនយកមកប្រើប្រាស់។ បើយើងគិតបានត្រឹមត្រូវនោះប្រាកដជាអនុវត្ដបានត្រឹមត្រូវនិង ទទួលបានជោគជ័យ។ ដូច្នេះមុននឹងធ្វើអ្វីមួយត្រូវគិតអោយបានច្បាស់លាស់ជាមុនសិន វិភាគ អោយបានល្អិតល្អន់។
៩.ការព្យាយាម៖ គាត់និយាយថា ឧបសគ្គជាថ្មាំប៉ូវ​ រឺឯសត្រូវគឺជាអាវុធ។ ក្នុងការអនុវត្ដការងារអ្នក ជៀសមិនផុតពីឧបសគ្គទេ តែអ្នកកុំបោះបង់ត្រូវដើរទៅមុខជានិច្ច។ អ្នកត្រូវដឹងថា មានតែឧបសគ្គ ទេដែលធ្វើអោយជីវិតអ្នករឹងមាំ និងក្លាយជាមនុស្សជោគជ័យបាន។
១០.ទាញផលប្រយោជន៍ពីភាពបរាជ័យ៖ បរាជ័យគឺជាបទពិសោធន៍ នេះជាពាក្យសម្រាប់ដាស់ តឿនអ្នកទទួលការបរាជ័យ។ អេនឌ្រូ លើកឡើងថា ការបរាជ័យក៏បង្កប់ដោយភាពជោគជ័យ និង
អត្ថប្រយោជន៍ជាច្រើនដែរ។

Wednesday, December 23, 2015

ចង់ជោគជ័យត្រូវមានជំនាញ៥យ៉ាង




មនុស្សគ្រប់គ្នាសុទ្ធតែចង់ទទួលបានជោគជ័យនៅក្នុងជីវិតការងារនិងមុខជំនួញរបស់ខ្លួន តែថាធ្វើ យ៉ាងណាទើបទទួលបានជោគជ័យនោះ? បើតាមពាក្យសំដីរបស់លោក ឧកញា គូច ម៉េងលី បានលើកឡើងថា បើចង់ជោគជ័យត្រូវមានជំនាញ៥យ៉ាង៖
១.ភាសាខ្មែរ អ្នកគ្រប់គ្នាត្រូវតែចេះភាសាខ្មែរអោយបានល្អ មានន័យថាចេះនិយាយ និងសរសេរ ដែលអាចប្រើប្រាស់ជាផ្លួវការបាន។
២.ភាសាអន្ដរជាតិ គឺភាសាអង់គ្លេស ទោះជាអ្នកមិនមែនជាជនជាតិគេ មិនមានបរិញ្ញាប័ត្រ អង់គ្លេសក៏ដោយ តែភាសាអង់គ្លេសរបស់អ្នកត្រូវតែអាចប្រើការបាន ប្រហាក់ប្រហែលនិងភាសា ខ្មែរដែរ។
៣.ជំនាញកុំព្យូទ័រ សម័យនេះបើអ្ននចង់ទទួលជោគជ័យក្នុងជីវិតការងារឬជាមុខជំនួញ អ្នកចាំបាច់ ត្រូវតែរៀនកុំព្យូទ័រអោយជំនាញ​ មិនមែនមានន័យថាត្រូវចេះគ្រប់យ៉ាងទេ តែអាចប្រើការបាន។
៤.ជំនាញអាជីព គឺជាជំនាញដែលអ្នករៀនៅសាកលវិទ្យាល័យ ឧទាហរណ៍ថា បើអ្នករៀនគ្រប់គ្រង អ្នកត្រូវតែច្បាស់លើជំនាញគ្រប់គ្រង បើអ្នករៀនគណនេយ្យ ត្រូវតែមានជំនាញគណនេយ្យ។
៥.ជំនាញទំនាក់ទំនង អ្នកត្រូវតែមានជំនាញមួយនេះ ព្រោះអ្នកមិនអាចជោគជ័យទេបើអ្នកមិន មានទំនាក់ទំនងនោះ៕

Monday, December 21, 2015

អ្នកដឹកនាំដ៏មានឥទ្ធិពលត្រូវមានលក្ខណៈពិសេស៧យ៉ាងដែលមិនអាចខានបាន



អ្នកដឹកនាំដ៏មានឥទ្ធិពលត្រូវមានលក្ខណៈពិសេស៧យ៉ាងដែលមិនអាចខានបាន



ការធ្វើជាអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីដឹកនាំស្ថាប័នឆ្ពោះទៅរកគោល
ដៅរួមមួយដែលស្ថាប័នចង់បាន។ ដូច្នេះពួកគេត្រូវមានលក្ខណៈសម្បត្ដិ៧យ៉ាងទៀត​ដើម្បី​យកទៅដឹកនាំស្ថាប័ននោះគឺ៖



១. គុណធម៌ ‌៖ តើគេជាអ្នកណា?

អ្នកដឹកនាំត្រូវចាប់ផ្ដើមពីលក្ខណៈខាងក្នុងជានិច្ច។ ទាំងនេះហើយដែលជាហេតុផលទាក់​ទាញ​មនុស្ស​ឲ្យដើរតាមនិងអនុវត្ដន៍ការងារ ដូច្នេះពួកគេត្រូវតែមានគុណធម៌កប់ជ្រៅ​នៅក្នុង​ជីវិត​របស់​ពួកគេ។



២. សម្ពន្ធភាព ៖ តើគេស្គាល់អ្នកណាខ្លះ?

ជាអ្នកគ្រប់គ្រងដឹកនាំបានលុះណាតែស្គាល់មនុស្សឲ្យបានច្រើន ទាំងអស់នេះហើយអ្នកដឹកនាំ​​​​​​​​​ត្រូវ​ពង្រឹងការទំនាក់ទំនងជាមួយអ្នកដ៏ទៃឲ្យបានរឹងមាំ។ បើសិនជាមានទំនាក់ទំនងកាន់តែខ្ពស់​ជាមួយ​មនុស្ស ក៏មានសក្កានុពលកាន់តែខ្លាំងក្នុងការដឹកនាំគ្រប់ក្រងស្ថាប័នដែរ គ្មានអ្នកគ្រប់គ្រងដឹកនាំ​ណាមួយដែលដឹកនាំស្ថាប័នទទួលបានជោគជ័យដោយគ្មានទំនាក់ទំនងឡើយ។ ជាពិសេស​អ្នក​ដឹកនាំ​ត្រូវមានទំនាក់ទំនងល្អជាមួយនិងមនុស្សដែលមានឥទ្ធិពល នោះស្ថាប័ននឹងជោគជ័យ។

៣. ចំណេះដឹង ៖ តើគេចេះដឹងអ្វីខ្លះ?

ចំណេះដឹងគឺជាគន្លិះសំខាន់បំផុតសម្រាប់យកទៅដឹកនាំស្ថាប័ន យ៉ាងណាមិញ កត្ដាដ៏សំខាន់មួយ​នេះអ្នកដឹកនាំត្រូវតែមានការគិតជ្រៅ មានការវិភាគច្បាស់លាស់ និងធ្វើការវិនិច្ឆ័យ​អោយបានល្អិត​គ្រប់ជ្រុងជ្រោយ។ ភាពហ្មត់ចង់ ជាអត្ដចរិតដ៏ប្រពៃរបស់អ្នកដឹកនាំគ្រប់គ្រង មេដឹកនាំឆ្នើមមើល​លើ​បញ្ហាឲ្យឃើញជាបញ្ហា បើកាលណាមើលមិនឃើញទេនោះ ខ្លួននឹងប្រឈមមុខនឹងបញ្ហាធំៗ ទៅថ្ងៃខាងក្រោយ។ ឥរិយាបថទាំងអស់នោះ អាចដុះខាត់បានត្រូវឆ្លងកាត់នួការអប់រំខ្ពស់មាន​ចំណេះ​វិជ្ជាពិតប្រាកដ និងមានជំនាញច្បាស់លាស់ ព្រោះស្ថាប័នដែលជោគជ័យ​សុទ្ធតែមាន​អ្នកដឹកនាំចំណេះដឹងខ្ពស់ប្រកបដោយតម្លាភាព។

៤. បញ្ញាញាណ ៖ តើគេមានការស្វេងយល់ដូចម្ដេច?

ការដឹកនាំស្ថាប័គឺត្រូវតែមានអ្វីលើពីការចេះ ការយល់ទិន្នន័យពត៌មាន។ អ្នកដឹកនាំចាំបាច់ត្រូវមាន​សមត្ថភាពក្នុងការតបស្នងចំពោះរឿងផ្សេងៗជាច្រើនដែលមិនអាចបះពាល់បាន។ អ្នកដឹកនាំអាច​ស្វែងយល់និងគ្រប់គ្រងថាមពលការងារ ថាមពលលើកទឹកចិត្ដ ចង្វាក់សមស្រប និងកម្លាំង​ចលករ។



៥. បទពិសោធន៍ ៖ តើគេធ្លាប់ឆ្លងកាត់អ្វីខ្លះ?

  បើអ្នកដឹកនាំមានបទពិសោធន៍កាន់តែច្រើន ក្រុមការកាន់តែមានទំនុកចិត្ដលើអ្នកដឹកនាំគ្រប់គ្រង ពួកគេនឹងព្រមដើរតាមដោយឃើញបទបិសោធន៍របស់អ្នកដឹកនាំពីមុនមក។ នៅពេលមានមនុស្ស​ជឿជាក់​និងដើរតាមកាន់តែច្រើន អ្នកដឹកនាំក៏កាន់តែមានឱកាសច្រើនដែរ។

៦. ជោគជ័ពីអតីតកាល ៖ តើគេធ្លាប់សម្រេចបានកិច្ចការអ្វីខ្លះ?

គ្មានអ្វីដែលក្រុមការងារពេញចិត្ដជាងប្រវត្ដិជោគជ័យរបស់អ្នកដឹកនាំនោះឡើយ។ អ្នកក្រោម​បង្គាប់​​​ឬ​​ក្រុមការនិងដើរតាមភាពជោគជ័យរបស់អ្នកដឹកនាំ។ អ្នកត្រូវបង្កើតប្រវត្ដិការងារអ្នកបាន ច្រើនជាពិសេសគឺប្រវត្ដិជោគជ័យមិនមែនបរាជ័យទេ នៅពេលដែលគ្រប់គ្នាមើលឃើញពីភាព ជោគជ័យរបស់អ្នកនោះគេនឹងដើរតាមអ្នកដោយខ្លួនឯង។



៧. សមត្ថភាព ៖ តើគេអាចធ្វើកិច្ចការអ្វីខ្លះ?

អ្វីដែលខ្វះមិនបានក្នុងគំនិតអ្នករួមការងារក្នុងស្ថាប័ននោះគឺ សមត្ថភាពរបស់អ្នកដឹកនាំ។ ពួកគេ​ពិតជាចង់ដឹងណាស់ថា តើអ្នកដឹកនាំរបស់ពួកគេអាចដឹកនាំស្ថាប័ឆ្ពោះ​ទៅរកភាព​ជោគជ័យទេ? ទាំងនេះគឺជាហេតុផលដែលក្រុមការងារព្រមទទូលស្គាល់អ្នកដឹកនាំខ្លួន។ សមត្ថភាព​គឺជាអ្វីដែល​ផ្ដល់ជំនឿចិត្ដ តែបើគ្មានជំនឿចិត្ដថាធ្វើបានគេនិងឈប់ដើរតាម។