Saturday, December 26, 2015
ច្បាប់អមតៈ១០យ៉ាងរបស់ Andrew cargegie ដើម្បីជោគជ័យក្លាយជាអ្នកមាន
លោកAndrew cargegie ជាបុគ្លលជោជ័យបំផុតក្នុងវិស័យ ជំនួញបាននាំមកនួវដំបូន្មា យ៉ាងច្រើន សម្រាប់ដឹកនាំជីវិត អោយក្លាយ ជាអ្នកជំនួយដ៏ ជោគជ័យម្នាក់ ក្នុងដំបូន្មាននោះ មានដូចជា ច្បាប់អមតៈ១០យ៉ាង ដើម្បីដឹកនាំជីវិតក្លាយជាអ្នកមាន ដែលមានមនុស្សជាច្រើន បាន
អនុវត្ដតាមជាច្រើនទទួលបានជោគជ័យ៖
១.បង្កើតគោលដៅ៖ ត្រូវបង្កើតគោលដៅជាមនុស្សមុននិងសម្រេចចិត្ដថាត្រូវដើរ អ្នកមិនអាចជា មនុស្សដើរដោយអត់គោលដៅទេ។ ចង់ជោគជ័យអ្នកត្រូវតែមានគោលដៅមួយដែលអ្នកចង់ ជោគជ័យ ថាអ្នកចង់ជោគជ័យទៅលើអ្វីសិន បន្ទាប់មកអនុវត្ដភ្លាមៗដើម្បីអោយដលគោលដៅ។
២.បង្កើតសម្ព័នភាព៖ លោកបានណែនាំសហគ្រិនទាំងឡាយថា បើចង់ជោគជ័យត្រូវពង្រឹងការ ទំនាក់ទំនង់ជាមួយមនុស្សដែលមានសមត្ថភាពអោយបានច្រើន តាមអាចធ្វើបាន។ គាត់បន្ដថាបើ មិនមានទំនាក់ទំនង់ជិតស្និទ្ធជាមួយអ្នកទាំងនោះទេ ចាប់ផ្ដើមធ្វើភ្លាម។
៣.អនុវត្ដអោយហួសពីកាតព្វកិច្ចរបស់ខ្លួន៖ ជោគជ័យលើកាតព្វកិច្ចរបស់ខ្លួនក៏មិនទាន់ហៅថា ជោគជ័យដែរ។ អេនឌ្រូ លើកឡើងថា ទាំងមុខជំនួញទាំងការងារប្រចាំថ្ងៃ អ្នកត្រូវដាក់កំហិតខ្លួន ឯងធ្វើការងអោយបានច្រើនជាការគ្រោងទុក ដូចនេះវានឹងជម្រុញយើងអោយកាន់តែខ្ពស់។
៤.អនុវត្ដដោយភាពជឿជាក់៖ ការអនុវត្ដទំនុកចិត្ដ និងភាពជឿជាក់លើគម្រោងការ ការងាររបស់ យើងនោះហើយគឺជាវិថីឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ។
៥.បំផុសគំនិតដោយខ្លួនឯង៖ ចង់ជោគជ័យត្រួវការ បំផុសគំនិតថ្មីៗ ឬការប្រឹងប្រែងព្យាយាម បង្កើតវាដោយខ្លួនឯងអោយបានច្រើនប្រកបដោយការឆ្នៃប្រឌិតខ្ពស់ក្នុងមុខជំនួញ នោះហើយ ជាផ្លួវទៅកាន់វិថីរបស់អ្នកមាន។
៦.មិនបោះបងមហិច្ឆិតារបស់ខ្លួន៖ អ្នកត្រូវពង្រីកមហិច្ឆិតារបស់អ្នកអោយកាន់តែធ្វើ និងធ្វើវាជា រៀងរហួតមិនមែនបញ្ចប់ត្រឹម អ្វីដែលបានធ្វើកន្លងមកនោះទេ ត្រូវតែធ្វើអោយហួសពីនេះ។
៧.សុទិដ្ឋិនិយម៖ អ្នកត្រូវតែមើលរឿងគ្រប់យ៉ាងក្នុងផ្លួវវិជ្ជមាន គ្រប់ពេលទាំងអស់ ទោះជាស្ថិតនៅ ក្នុងស្ថានភាពបែបណាក៏ដោយ។
៨.គិតអោយបានត្រឹមត្រួវ៖ ការគិតត្រួវមានការប្រុងយ័ត្នដូចជាការបណ្ដុះគ្រាប់ពួជអញ្ចឹងដែរ ត្រូវ តែប្រយ័ត្នមុនយកមកប្រើប្រាស់។ បើយើងគិតបានត្រឹមត្រូវនោះប្រាកដជាអនុវត្ដបានត្រឹមត្រូវនិង ទទួលបានជោគជ័យ។ ដូច្នេះមុននឹងធ្វើអ្វីមួយត្រូវគិតអោយបានច្បាស់លាស់ជាមុនសិន វិភាគ អោយបានល្អិតល្អន់។
៩.ការព្យាយាម៖ គាត់និយាយថា ឧបសគ្គជាថ្មាំប៉ូវ រឺឯសត្រូវគឺជាអាវុធ។ ក្នុងការអនុវត្ដការងារអ្នក ជៀសមិនផុតពីឧបសគ្គទេ តែអ្នកកុំបោះបង់ត្រូវដើរទៅមុខជានិច្ច។ អ្នកត្រូវដឹងថា មានតែឧបសគ្គ ទេដែលធ្វើអោយជីវិតអ្នករឹងមាំ និងក្លាយជាមនុស្សជោគជ័យបាន។
១០.ទាញផលប្រយោជន៍ពីភាពបរាជ័យ៖ បរាជ័យគឺជាបទពិសោធន៍ នេះជាពាក្យសម្រាប់ដាស់ តឿនអ្នកទទួលការបរាជ័យ។ អេនឌ្រូ លើកឡើងថា ការបរាជ័យក៏បង្កប់ដោយភាពជោគជ័យ និង
អត្ថប្រយោជន៍ជាច្រើនដែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment