ការដូដ៏ពិសេសបំផុត សម្រាប់ផ្ដល់អោយមនុស្សដែលអ្នកស្រលាញ់
អ្នកគ្រប់គ្នាចង់បានការដូចដ៏ពិសេសមួយ និងចង់ផ្ដល់ការដូដ៏ពិសេសបំផុតសម្រាប់មនុស្សដែល អ្នកស្រលាញ តែអ្នកមិនដឹងថា តើគួរអោយការដូបែបណាទើបល្អបំផុតនោះ happily នឹងផ្ដល់ ចម្លើយដ៏ពិតប្រាកដមួយសម្រាប់អ្នក។ មានការដូច្រើនយ៉ាងណាស់ដែលមានលក់នៅទីផ្សារទំនើប ឬតាមទីកន្លែងផ្សេងទៀតដែលអ្នកអាចរកបាន តែការដូដ៏ពេសបំផុតអ្នកមិនអាចរកទិញបានលើ ទីផ្សារឡើយ ព្រោះវាមានតែតម្លៃជាទឹកប្រាក់។ តើការដូអ្វីដែលមិនមែនជាតម្លៃទឹកប្រាក់តែអ្នកមិន អាចរកបានលើទីផ្សារ?
១. ការដូដ៏ពិសេសបំផុតគឺចំណាយពេលវេលាជាមួយពួគគេ៖ ពេលវេលាអ្នកមិនអាចរកបានលើទី ផ្សារទេ ហើយនៅពេលដែលអ្នកចំណាយទៅ ក៏មិនអាចទាញមកវិញបានដែរ។ ចំណាយពេល វេលាមានន័យថា ចំណាយអាយុជីវិត ដូច្នេះទើបជាការដូដ៏ពិសេសបំផុត។ ការដូបែបនេះ មិនអាច កាត់ថ្លៃបានទេ អ្នកត្រូវដឹងថា គេជាមនុស្សតែម្នាក់គត់ដែលអាចផ្តល់សុភមង្គលពិតប្រាកដអោយ អ្នក។
No comments:
Post a Comment