Sunday, December 20, 2015

ចង់ដឹងថាអ្នកជាមនុស្សប្រភេទណាមើលទីនេះ

ចង់ដឹងថាអ្នកជាមនុស្សប្រភេទណាទេ?

 មានមនុស្សច្រើនណាស់ដែលចង់ដឹងថា ខ្លួន​ឯងជាមនុស្ស ប្រភេទណានោះ ហើយមានពេលខ្លះ អ្្នកក៏ទៅសួរមិត្ដរបស់អ្នកថាខ្លួនបែបណា តែនៅតែមិនបានចម្លើយ មួយពិតប្រាកដឡើយ។ ដូច្នេះ តើធ្វើយ៉ាងម៉េចទើបដឹងបានថា ខ្លួន​ឯងជាមនុស្សបែបណានោះ? មានវិធីងាយៗដែលអ្នកត្រូវយល់
១.ច្បាប់នៃការអូសទាញ៖ តើអ្នកដឹងថា ហេតុអ្វីបានជាមនុស្សមួយចំនួនអ្នកចូលចិត្ដ និងចំណាយ ពេល ច្រើននៅជាមួយគេ ហើយអ្នកក៏ពេញចិត្ដនិងធ្វើ ទន្ទឹមនិងមនុស្សមួយចំនួនទៀតអ្នកមិនចូល ចិត្ដ និងមិនសូវនិយាយជាមួយ នោះហៅថា" ច្បាប់អូសទាញ" និងមានតែមនុស្សដូចអ្នក ប៉ុណ្ណោះ ដែលអ្នកចង់ទាក់ទងជាមួយ។
២.អ្នកជាប្រភេទមនុស្សដែលអ្នកចូលចិត្ដ៖ អ្នកអាចដឹងថា អ្នកជាមនុស្សបែបណាបានតាមរយៈ មនុស្សដែលអ្នកចូលចិត្ដ នឹងចំណាយពេលច្រើនជាមួយគេ។ កាយវិការ ពាក្យសំដី និងទង្វើររបស់ គេ អ្នកឃើញអ្នកពេញចិត្ដ អ្នកដើរតាមគេ ព្រោះអ្នកក៏ជាមនុស្សប្រភេទតែមួយជាមួយគេ។ អ្នក អាចសង្កេតដឹងព្រោះមានមនុស្សជាច្រើនដែលអ្នកធ្លាប់ស្គាល់ ធ្លាប់រស់នៅជាមួយពេលសិក្សានៅ មហាវិទ្យាល័យ​ តែអ្នកបែរជាមិនចូលចិត្ដ ព្រោះគេមិនមែនប្រភេទអ្នកឡើយ។
 ៣.ពិនិត្យនិងប្រៀបខ្លួនអ្នកទៅមនុស្សដែលអ្នកចូលចិត្ដ៖ អ្នកក៏អាចដឹងថាខ្លួនជាមនុស្សប្រភេទ ណាបានតាមការពិនិត្យលើសកម្មភាព ចិត្ដគំនិតរបស់អ្នកទៅនិងមនុស្សដែលអ្នកចូលចិត្ដ នៅពេលនោះអ្នកនឹងដឹងថា អ្នកចូលចិត្ដតែមនុស្សប្រភេទអ្នកប៉ុណ្ណោះ។

No comments:

Post a Comment