Monday, December 21, 2015

អ្នកដឹកនាំដ៏មានឥទ្ធិពលត្រូវមានលក្ខណៈពិសេស៧យ៉ាងដែលមិនអាចខានបាន



អ្នកដឹកនាំដ៏មានឥទ្ធិពលត្រូវមានលក្ខណៈពិសេស៧យ៉ាងដែលមិនអាចខានបាន



ការធ្វើជាអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីដឹកនាំស្ថាប័នឆ្ពោះទៅរកគោល
ដៅរួមមួយដែលស្ថាប័នចង់បាន។ ដូច្នេះពួកគេត្រូវមានលក្ខណៈសម្បត្ដិ៧យ៉ាងទៀត​ដើម្បី​យកទៅដឹកនាំស្ថាប័ននោះគឺ៖



១. គុណធម៌ ‌៖ តើគេជាអ្នកណា?

អ្នកដឹកនាំត្រូវចាប់ផ្ដើមពីលក្ខណៈខាងក្នុងជានិច្ច។ ទាំងនេះហើយដែលជាហេតុផលទាក់​ទាញ​មនុស្ស​ឲ្យដើរតាមនិងអនុវត្ដន៍ការងារ ដូច្នេះពួកគេត្រូវតែមានគុណធម៌កប់ជ្រៅ​នៅក្នុង​ជីវិត​របស់​ពួកគេ។



២. សម្ពន្ធភាព ៖ តើគេស្គាល់អ្នកណាខ្លះ?

ជាអ្នកគ្រប់គ្រងដឹកនាំបានលុះណាតែស្គាល់មនុស្សឲ្យបានច្រើន ទាំងអស់នេះហើយអ្នកដឹកនាំ​​​​​​​​​ត្រូវ​ពង្រឹងការទំនាក់ទំនងជាមួយអ្នកដ៏ទៃឲ្យបានរឹងមាំ។ បើសិនជាមានទំនាក់ទំនងកាន់តែខ្ពស់​ជាមួយ​មនុស្ស ក៏មានសក្កានុពលកាន់តែខ្លាំងក្នុងការដឹកនាំគ្រប់ក្រងស្ថាប័នដែរ គ្មានអ្នកគ្រប់គ្រងដឹកនាំ​ណាមួយដែលដឹកនាំស្ថាប័នទទួលបានជោគជ័យដោយគ្មានទំនាក់ទំនងឡើយ។ ជាពិសេស​អ្នក​ដឹកនាំ​ត្រូវមានទំនាក់ទំនងល្អជាមួយនិងមនុស្សដែលមានឥទ្ធិពល នោះស្ថាប័ននឹងជោគជ័យ។

៣. ចំណេះដឹង ៖ តើគេចេះដឹងអ្វីខ្លះ?

ចំណេះដឹងគឺជាគន្លិះសំខាន់បំផុតសម្រាប់យកទៅដឹកនាំស្ថាប័ន យ៉ាងណាមិញ កត្ដាដ៏សំខាន់មួយ​នេះអ្នកដឹកនាំត្រូវតែមានការគិតជ្រៅ មានការវិភាគច្បាស់លាស់ និងធ្វើការវិនិច្ឆ័យ​អោយបានល្អិត​គ្រប់ជ្រុងជ្រោយ។ ភាពហ្មត់ចង់ ជាអត្ដចរិតដ៏ប្រពៃរបស់អ្នកដឹកនាំគ្រប់គ្រង មេដឹកនាំឆ្នើមមើល​លើ​បញ្ហាឲ្យឃើញជាបញ្ហា បើកាលណាមើលមិនឃើញទេនោះ ខ្លួននឹងប្រឈមមុខនឹងបញ្ហាធំៗ ទៅថ្ងៃខាងក្រោយ។ ឥរិយាបថទាំងអស់នោះ អាចដុះខាត់បានត្រូវឆ្លងកាត់នួការអប់រំខ្ពស់មាន​ចំណេះ​វិជ្ជាពិតប្រាកដ និងមានជំនាញច្បាស់លាស់ ព្រោះស្ថាប័នដែលជោគជ័យ​សុទ្ធតែមាន​អ្នកដឹកនាំចំណេះដឹងខ្ពស់ប្រកបដោយតម្លាភាព។

៤. បញ្ញាញាណ ៖ តើគេមានការស្វេងយល់ដូចម្ដេច?

ការដឹកនាំស្ថាប័គឺត្រូវតែមានអ្វីលើពីការចេះ ការយល់ទិន្នន័យពត៌មាន។ អ្នកដឹកនាំចាំបាច់ត្រូវមាន​សមត្ថភាពក្នុងការតបស្នងចំពោះរឿងផ្សេងៗជាច្រើនដែលមិនអាចបះពាល់បាន។ អ្នកដឹកនាំអាច​ស្វែងយល់និងគ្រប់គ្រងថាមពលការងារ ថាមពលលើកទឹកចិត្ដ ចង្វាក់សមស្រប និងកម្លាំង​ចលករ។



៥. បទពិសោធន៍ ៖ តើគេធ្លាប់ឆ្លងកាត់អ្វីខ្លះ?

  បើអ្នកដឹកនាំមានបទពិសោធន៍កាន់តែច្រើន ក្រុមការកាន់តែមានទំនុកចិត្ដលើអ្នកដឹកនាំគ្រប់គ្រង ពួកគេនឹងព្រមដើរតាមដោយឃើញបទបិសោធន៍របស់អ្នកដឹកនាំពីមុនមក។ នៅពេលមានមនុស្ស​ជឿជាក់​និងដើរតាមកាន់តែច្រើន អ្នកដឹកនាំក៏កាន់តែមានឱកាសច្រើនដែរ។

៦. ជោគជ័ពីអតីតកាល ៖ តើគេធ្លាប់សម្រេចបានកិច្ចការអ្វីខ្លះ?

គ្មានអ្វីដែលក្រុមការងារពេញចិត្ដជាងប្រវត្ដិជោគជ័យរបស់អ្នកដឹកនាំនោះឡើយ។ អ្នកក្រោម​បង្គាប់​​​ឬ​​ក្រុមការនិងដើរតាមភាពជោគជ័យរបស់អ្នកដឹកនាំ។ អ្នកត្រូវបង្កើតប្រវត្ដិការងារអ្នកបាន ច្រើនជាពិសេសគឺប្រវត្ដិជោគជ័យមិនមែនបរាជ័យទេ នៅពេលដែលគ្រប់គ្នាមើលឃើញពីភាព ជោគជ័យរបស់អ្នកនោះគេនឹងដើរតាមអ្នកដោយខ្លួនឯង។



៧. សមត្ថភាព ៖ តើគេអាចធ្វើកិច្ចការអ្វីខ្លះ?

អ្វីដែលខ្វះមិនបានក្នុងគំនិតអ្នករួមការងារក្នុងស្ថាប័ននោះគឺ សមត្ថភាពរបស់អ្នកដឹកនាំ។ ពួកគេ​ពិតជាចង់ដឹងណាស់ថា តើអ្នកដឹកនាំរបស់ពួកគេអាចដឹកនាំស្ថាប័ឆ្ពោះ​ទៅរកភាព​ជោគជ័យទេ? ទាំងនេះគឺជាហេតុផលដែលក្រុមការងារព្រមទទូលស្គាល់អ្នកដឹកនាំខ្លួន។ សមត្ថភាព​គឺជាអ្វីដែល​ផ្ដល់ជំនឿចិត្ដ តែបើគ្មានជំនឿចិត្ដថាធ្វើបានគេនិងឈប់ដើរតាម។

No comments:

Post a Comment