Monday, December 28, 2015

សភាវគតិនៃភាពជាអ្នកដឹកនាំ ៣ កម្រិត



 អ្នកណាខ្លះអាចក្លាយជាអ្នកដឹកនាំ?


បើអ្នកកុំពុងនិយាយជាមួយខ្លួនឯងថា ខ្ញុំចង់មានសមត្ថភាពក្នុងការប្រមើលរឿងរ៉ាវផ្សេងៗ ដែលកើកឡើងនៅក្នុងអង្គភាព ប៉ុន្ដែខ្ញុំមិនអាចមើលធ្លុះរឿងរ៉ាវផ្សេងៗដោយសភាវគតិបាន សុំកុំទាន់អស់សង្ឈឹម អ្នកក៏អាចសាងសភាវគតិអ្នកដឹកនាំបានទោះជាអ្នកពុំមែនអ្នកដឹកនាំពី ធម្មជាតិក៏ដោយ។
១.មនុស្សដែលចេះធ្វើជាអ្នកដឹកនាំ មកពីកំណើត៖ អ្នកខ្លះគាត់កើតមកបាននាំនូវទេពកោ សល្យក្នុងការធ្វើជាអ្នកដឹកនាំពីកំណើតតែម្ដង មនុស្សប្រភេទនេះអាចដឹងដោយសភាវគតិ ដឹងពីរបៀបដឹកនាំមនុស្សពីចំណុចមួយទៅចំណុចមួយទៀត។ មិត្ដភក្ដិខ្ញុំម្នាក់គាត់អត់ធ្លាប់ រៀនពីរបៀបដឹកនាំទេ ប៉ុន្ដែគាត់មានអ្នកដើរតាមតាំងពីមិនទាន់មានតំណែងអ្វីទាំងអស់ក្នុង ក្រុមហ៊ុន រហូតបានក្លាយជាប្រធាននៅអង្កការមួយ។ គាត់ដឹងពីរៀបដឹកនាំដោយសភាវគតិ ហើយអ្នកក៏ប្រហែលជា ធ្លាប់បានជួបមនុស្សប្រភេទនេះដែរ។ មនុស្សប្រភេទនេះអាចអភិវឌ្ឍ សមត្ថភាពនេះឡើងដល់កំរិតខ្ពស់បំផុតបាន។
២.មនុស្សចេះធ្វើជាអ្នកដឹកនាំ ដោយការហ្វឹកហាត់៖ កុំទាន់អស់សង្ឃឹមអ្នកអាចហ្វឹកហាត់បាន មនុស្សភាគច្រើនគឺស្ថិតនៅក្នុងកំរិតនេះឯង។ ការធ្វើជាអ្នកដឹកនាំគឺជាអ្វីដែលអាចរៀនសូត្រ បាន ដូច្នេះបើអ្នកចង់ចេះចង់ដឹង អ្នកអាចបង្កើតសភាវគតិនេះបាន។ សួរថា តើយើងអាចរៀន វាបាននៅកន្លែងណា? ការចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ហើយក៏អាច រៀននៅតាមសាកលវិទ្យាល័យ​។
៣.មនុស្សដែលមិនអាច ចេះអំពីការធ្វើជាអ្នកដឹកនាំ៖ ខ្ញុំកំពុងរៀនពីជំនាញនេះនៅសាកល វិទ្យាល័យ ដូច្នេះខ្ញុំជឿថាស្ទើតែគ្រប់គ្នាអាចអភិវឌ្ឍជំនាញ និងសភាវគតិក្នុងការធ្វើជាអ្នកដឹក នាំបាន។ ខ្ញុំក៏ធ្លាប់ជួបដែរមនុស្សដែលគ្មានភាពជាអ្នកដឹកនាំ ហើយក៏មិនខ្វល់ពីការអភិវឌ្ឍក្នុង ជំនាញនេះដែរ។ ខ្ញុំក៏ជឿដែរថា គេមិនមែនជាអ្នកដឹកនាំជាដាច់ខាត ព្រោះគេមិនខ្វល់ក្នុងការ ធ្វើជាអ្នកដឹកនាំ ហើយក៏មិនដែលអានសៀវភៅអ្នកដឹកនាំដែរ។

ដោយ៖ អ៊ឹម​ វ៉ាន

No comments:

Post a Comment