Tuesday, December 29, 2015

គន្លិះ៥យ៉ាងដើម្បីក្លាយជាអ្នកពូកែទំនាក់ទំនង




ក្នុងការរស់នៅអ្នកជៀសមិនផុតពីការទំនាក់ទំនងឡើយ បងប្អូន មិត្ដភក្ដិ អ្នករួមការងារ អ្នកត្រូវតែ មានការប្រាស្រ័យទាក់ទងជាមួយពួកគេ។ អ្ននមិនអាចធ្វើខ្លួនដូចជាកោះបានឡើយ បើអ្នកធ្វើសួន អ្នកត្រូវដាំថ្កា បើមិនដូច្នេះទេវាក្លាយជាសួនឥតបានការ។ ក្នុងសង្គមនេះក៏ដូចគ្នាដើម្បីរស់នៅ ដោយភាពរីករាយ និងសាទរ អ្នកត្រូវតែជាអ្នកមានទំនាក់ទំនង់ល្អ។ លើសពីនេះទៅទៀតបើ អ្នកចងក្លាយ ជាអ្នករកស៊ី ធ្វើមុខជំនួញ ការប្រាស្រ័យទាក់ទង់កំណត់ថា អ្នកជោគជ័យឬអត់។ ដូច្នេះបើចង់ជោគជ័យត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សគ្រប់គ្នា តែសួរថា តើធ្វើយ៉ាងណាទើបក្លយជា​មនុស្សមានការប្រាស្រ័យទាក់ទងល្អនិងជោគជ័យបាន? មានគន្លិះ៥យ៉ាងបើអ្នកអនុវត្ដពិភពលោកនេះនិងចូលចិត្ដអ្នក៖
១.កុំស្ដីបន្តោស៖ មនុស្សគ្រប់គ្នាព្រមទាំងអ្នកផងដែរសុទ្ធតែមិនចង់អោយអ្នកណាមកស្ដីបន្ទោស នោះទេ គ្រប់គ្នាចង់បានតែពាក្យសរសើរ និងការអោយតម្លៃប៉ុណ្ណោះ។ ដូច្នេះកុំចូលចិត្ដស្ដីបន្ទោស ឡើយ បើអ្នកចង់កែប្រែអ្នកណាម្នាក់អ្នកត្រូវរកវិធីសាស្រ្ដល្អមកកែប្រែមិនមែនស្ដីបន្ទោសទេ។
២.យកចិត្ដទុកដាក់ស្ដាប៖ នៅពេលអ្នក
ធ្វើការសន្ទនាជាមួួយអ្នកណាម្នាក់ក៏ដោយអ្នកត្រូវស្ដាប់ ដោយយកចិត្ដទុកដាក់ ព្រោះនៅពេលដែលអ្នកយកចិត្ដទុកដាក់ស្ដាប់ដៃគូរបស់អ្នកយល់ថា អ្នកចូលចិត្ដគេ និងមិនគិតតែពីរឿងខ្លួនឯង។ ការស្ដា់ដោយយកចិត្ដទុកដាក់នេះ ក៏ជាវិធីបញ្ជោ មនុស្សដោយមិនដឹង​ខ្លួន ដែលគេនឹងពេលចិត្ដយើង។ តែយ៉ាងណាអ្នកកុំស្ដាប់ដើម្បីបញ្ជោ គឺស្ដាប់ដោយចង់បង្ហាញ ថ អ្នកចួលចិត្ដគេ ចូលចិត្ដរឿងដែលគេនិយាយ។
៣.សម្ដែងការសរសើរដោយស្មោះសរ៖ ពិភពលោកនេះចូលចិត្ដការសរសើរណាស់ ទោះនោះ មិនមែន ជាការពិតក៏ដោយ ឧទាហរណ៍ថា៖ អ្នកមានមិត្ដភក្ដិម្នាក់ខ្មៅអ្នកហៅគេអាខ្មៅ ខ្មៅខ្លិក គេប្រាកដជាខឹងទោះនោះជាការពិតក៏ដោយ។ តែអ្នកអាចនិយាយថា ឯងខ្មៅ តែខ្មៅស្រស់  ពាក្យ នេះមានន័យ ថាយើងនៅតែថាគេខ្មៅតែគេអត់ខឹង​ព្រោះមានពាក្យស្រស់។ តែយ៉ាងណាដើម្បី អោយទំនាក់ទំនងរបស់អ្នកល្អប្រសើរអ្នកត្រូវសរសើរដោយសុទ្ធចិត្ដ សរសើរពីការពិតដែលគេ មាន។
៤.និយាយពីអ្វីដែលពួកគេត្រូវការ៖ បើអ្នកជាអ្នកជំនួញនៅពេលទៅជូបអតិថជនរបស់អ្នក  អ្នកប្រាកដ​ជានិយាយពីអី្វដែលអតិថជនរបស់អ្នកអាចទទួលបានពីផលិតផល ឬសេវាកម្មដែល​អ្នកផ្ដល់អោយនួវអត្ថប្រយោជន៍ផ្សេងៗ មិនមែនផលចំណេញដែលអ្នកទទួលបានពីការទិញរបស់ គេទេ។ ការទំនាក់ទំនង់ទូទៅក៏ដូចគ្នាដែរ និយាយពីអ្វីដែលគេចង់បាន អ្វីដែលគេចូលចិត្ដ មិនមែន យើងចូលចិត្ដទេ ដូចនៅពេលដែលអ្នកទៅស្ទូចត្រីអញ្ចឹងដែរ អ្នកចូលចិត្ដញាំនំខេក តែនៅពេល អ្នកស្ទូចត្រីអ្នកដាក់នុយជន្លេន មិនមែននំខេកទេ ព្រោះអ្នកដឹងថា ត្រីចូលចិត្ដជន្លេន។ យ៉ាងណា មិញពិភពមនុស្សនេះគឺដូចគ្នាចូលចិត្ដនិយាយតែអ្វីដែលគេចូលចិត្ដប៉ុណ្ណោះ។
៥.ធ្វើអោយអ្នកដទៃមានអារម្មណ៍ថាខ្លួនជាបុគ្គលសំខាន់ជានិច្ច៖ បើអ្នកដើរតាមគោលការណ៍នេះ អ្នកនឹងមានមិត្ដរាប់មិនអស់ និងភាពសាទររីករាយ សេចក្ដីសុខជានិច្ច។ ពិតណាស់មនុស្សគ្រប់គ្នា ចង់ទទូលបានសញ្ញាណអារម្មណ៍នៃភាពសំខាន់ដែលយើងគ្រប់គ្នាសុទ្ធតែអាចផ្ដល់អោយបាន។ ដូច្នេះអ្នកកុំបំបាក់មុខអ្នកណាម្នាក់អោយសោះ ព្រោះអ្នកក៏មិនចង់ទទួលបានអារម្មណ៍បាកមុខ ដែឬ។
 ដោយ៖​ អ៊ឹម វ៉ាន

No comments:

Post a Comment