Saturday, December 19, 2015

បង្កើតក្ដីសុបិន



បង្កើតក្ដីសុបិនរបស់អ្នកតាមរូបភាពពីរយ៉ាង

 បើអ្នកចង់ជោគជ័យអ្នកត្រូវតែមានក្ដីសុបិនពិតប្រាកដមួយ រួចហើយអ្នកដើរទៅរក ក្ដីសុបិននោះ។​ តើអ្វីជាក្ដីសុបិនរបស់អ្នក?
មនុស្សតិចបំផុតដែលដើរទៅដល់ក្ដីសុបិនដ៏រីករាយក្នុងជីវិតរបស់ពួកគេ តែមានមនុស្សច្រើនណាស់ដែលមិនបានដើរទៅដល់ក្ដីសុបិនរបស់ពួកគេ។ មិន តែប៉ុណ្ណោះពួកគេ បែជារួមដំណើរទៅក្នុងក្ដីសុបិន របស់អ្នកដទៃវិញ។ ដូច្នេះពួកគេមិនមានភាពរីករាយ និង សុភមង្គលពិតប្រាកដនៅក្នុងជីវិតរបស់ពួក គេឡើង ព្រោះពួកគេមិនបានដើរតាមរកក្ដីសុបិនរបស់ខ្លួន។ ទាំងនេះមិនចំឡែក ទេថា ហេតុអ្វីទើ់បពួកគេដើរតាមក្ដីសុបិនរបស់អ្នកដទៃ មិនតាមរកក្ដីសុបិន របស់ខ្លួន? ព្រោះពួកគេមិនបានដឹងថា អ្វីជាក្ដីសុបិនរបស់ខ្លួនឡើយ ដូច្នេះក៏ ចេះតែបណ្ដោយជីវិតទៅតាមក្ដីសុបិនរបស់អ្នកដទៃ។
បើអ្នកចង់រីករាយ ចង់ជោគជ័យ និងមានសុភមង្គលពិតប្រាកដសម្រាប់ខ្លួនឯង អ្នកត្រូវមានក្ដីសុបិនពិតប្រាកដសម្រាប់ខ្លួន​ឯង។ តើអ្នកធ្វើបែបណាទើបមាន ក្ដីសុបិនរបស់ខ្លួនពិតប្រាកដ?
នៅទីនេះអ្នកនឹងចេះបង្កើតនិងកំណត់ក្ដីសុបិនរបស់អ្នកតាមរូបភាពពីរយ៉ាង៖    
១.បង្កើតឬកំណត់សុបិនដោយខ្លួនឯង៖ អ្នកព្យាយាមស្គាល់ខ្លួនឯងសួរខ្លួនឯងថាជាអ្នកណា ហើយចង់ក្លាយជាអ្នកណា ចង់ធ្វើអ្វីសម្រាប់ខ្លួនឯងនិងខ្លួនឯងចូលចិត្ដអ្វីពិតប្រាកដ។ នៅពេលអ្នកស្គាល់ ពីខ្លួនឯងហើយ ដឹងថា ខ្លួនឯងចង់ធ្វើអ្វីហើយអ្នកត្រូវដើរទៅអ្វីដែលអ្នកចង់បាន ចង់ក្លាយទៅជា នោះហើយគឺជាសុបិនរបស់អ្នក ក្ដីសុបិនរបស់អ្នកគឺជាអ្វី ដែលអ្នកចង់ក្លាយទៅជា មិនមែន អ្នកដទៃចង់អោយអ្នកក្លាយទៅជានោះទេ។
២.កំណត់ចេញពីភាពគោគជ័យរបស់អ្នកដទៃ៖ អ្នកព្យាយាមអានពីប្រវត្ដិរបស់បុគ្គល ជោគជ័យក្នុងពិភពលោក និងមុខជំនួញ របស់ពួកគេ ហើយអ្នកជ្រើសយកម្នាក់ដែល អ្នកគិតថា ជា Hero របស់អ្នក ហើយរៀនពីគំរូភាពជោគជ័យរបស់គេ ដើម្បីកំណត់ ក្ដីសុបិនរបស់អ្នក។

No comments:

Post a Comment