Sunday, December 20, 2015

មូលហេតុអ្វីបានជាស្ដ្រីមានសង្សារច្រើន

មូលហេតុអ្វីបានជាស្ដ្រីមានសង្សារច្រើន

មនុស្សភាគច្រើននៅពេលដែលពួកគេពេញវ័យឡើង តែងតែមានសង្សារគ្រប់ៗគ្នា តែនោះជារឿង ធម្មតាទេ ព្រោះជាវ័យដែលពួកគេត្រូវទទូលយកក្ដីស្រលាញ់ និងចងសាកល្បងក្នុងរឿងស្នេហា។ តែបញ្ហាមិនមែនគ្រប់គ្នាសុទ្ធតែមានស្នេហាមួយនោះទេ អ្នកខ្លះមានមួយអ្នកខ្លះក៏ច្រើន ជាពិសេស មានអ្នកខ្លះនិយាយថា អោយតែស្រីស្អាតសុទ្ធតែមានសង្សារច្រើន។ តើមួលហេតុអ្វី ទើបមាន សង្សារច្រើន? មានមូលហេតុប៉ុន្មានយ៉ាងដែលយើងត្រូវដឹង៖
១.ខ្លួនឯងផ្ទាល៖ជាមនុស្សចូលចិត្ដធ្វើតាមអារម្មណ៍មិនបានសិក្សា ជ្រៅជ្រះលើផលបះពាល់ពីការមានសង្សារច្រើន ណាមួយខ្លួន ឯងចង់ដឹងសាកល្បងអ្វីដែលថ្មី ដូច្នេះបើមិនបានអប់រំខ្លួនឯង អោយបានល្អទេ វាងាយនិងយកស្នេហាជាមួយនឹងអ្នកណាម្នាក់ មិនខាន។
២.គ្រួសារ៖ បើគាត់ខ្វះការយកចិត្ដទុកដាក់ពីឱពុកម្ដាយ ការអបរំ ទូន្មាន ពួកគាត់ងាយនឹងទទូលយកស្នេហាមែនទែន ជាពិសេស បើគាត់រស់នៅឆ្ងាយពីគ្រូសារឱពុកម្ដាយ​ ដោយទៅជូលផ្ទះតាម ទីក្រុងនៅ សិក្សាឬធ្វើការងារទៀតនោះ។
៣.មិត្ដភក្ដិ៖ ការរាប់អានមិនជារឿងសំខាន់ បើអ្នករាប់អានខុសវា និងនាំអ្នកផ្លួវមិនល្អ ដូច្នេះ​បើគាត់រាប់អានមិត្ដដែលមានស្នេហា ច្រើន មានសង្សារច្រើន វាអាចទាញអោយចូលទៅរក ផ្លួវតែមួយជាមួយគ្នា នៅពេលដែលឃើញមិត្ដមានសង្សារ ដឹកសង្សារដើរលេង សប្បាយរីករាយ ដូច្នេះក៏ចង់មានដែរ និងក៏ជាមូលហេតផលដែលធ្វើអោយមានសង្សារច្រើន ។
៤.សង្គមសិចស៊ី៖ សង្គមក៏ជាបញ្ហាមួយដែរ ប្រសិនបើគាត់រស់ នៅក្នុងសង្គមដែលស៊ីវីល័យ សង្គមសិចស៊ី ដូច្នេះគាត់អាច និងដើរទៅតាមសង្គមដែលពួកគាត់រស់នៅ។
៥.អារម្មណ៍ផ្លូវភេទ៖អ្នកខ្លះគាត់មានសង្សារច្រើនព្រោះគាត់ជាមនុស្ស សម្បូរអារម្មណ៍ផ្លូវភេច្រើន វាអាចជម្រុញអោយគាត់ចង់មាន ស្នេហា ចង់មានសង្សារ ដើម្បីបំពេញចំណង់របស់គាត់។

No comments:

Post a Comment