១.អ្នកមិនអាចធ្វើអោយអ្នកដទៃមានគំនិតតែមួយជាមួយអ្នកឡើយ
តែអ្នកអាចធ្វើបានតាមរយៈការដាក់គោលដៅរួមមួយ៖ លោកម៉ា
និយាយថាកុំគិតថាអ្នកអាចធ្វើអោយអ្នកដទៃមានគំនិតតែមួយបានឲ្យ សោះ។
អ្វីដែលលោកចង់និយាយនៅទីនេះគឺកុំចង់ចង់អោយបុគ្គលិក ធ្វើការអោយអ្នក
តែត្រូវបង្កើតគោលដៅរួមមួយដើម្បីសម្រេចរួមគ្នា។
២.អ្វីទៅដែលបុគ្គលិកគ្មាន
តែអ្នកដឹកនាំមាន៖
លោក ម៉ា បាននិយាយថាសមត្ថភាពជាបច្ចេកទេសរបស់អ្ននដឹកនាំក្រុមហ៊ុនមិនគួរយកមក
ប្រៀបធៀបនឹងបុគ្គលិករបស់ខ្លួនឡើយ។ បុគ្គលិករបស់អ្នកត្រូវតែមាន សមត្ថភាពជាងអ្នក
បើមិនដូច្នេះទេ មានន័យថាអ្នកជ្រើសរើសបុគ្គលិក ខុសហើយ។ តើអ្វីទៅដែលអ្នកដឹកនាំមាន
លោក ម៉ា និយាយថានោះ គឺទស្សនៈវិស័យដឹកនាំក្រុមហ៊ុន ភាពក្លាហាននិងការតស៊ូខ្ពស់ជាង
បុគ្គលិក។ អ្នកដឹកនាំត្រូវតែ ជាមនុស្សមានសមត្ថភាពដោះស្រាយ បញ្ហា
និងអាចប្រឈមមុខនិងភាពបរាជ័យដោយមិនចេះរារែក។
៣.ចង់បើកអាជីវកម្មឬក្រុមហ៊ុន
កុំពាក់ព័ន្ធរឿងនយោបាន៖
នៅក្នុងចំ ណុចនេះលោកពន្យល់ថា
នយោបាយនិងការធ្វើអាជីវកម្មមិនត្រូវ លាយឡំគ្នាជាដាច់ខាត។ លោកលើកឡើងថា
បើចង់ធ្វើនយោបាយកុំ គិតរឿងរកលុយ តែប្រើចង់ធ្វើអាជីវកម្មក៏មិនត្រូវគិតរឿងនយោបាយ
ដែរ ដ្បិតអីចំណុចទាំងពីរនេះបើជូបគ្នាកាលណាអ្នកត្រៀបវេចបង្វេច អោយហើយទៅ។
៤.យុវជនជំនាន់ក្រោយត្រូវគិតពីចំណុចសំខាន់ៗខាងក្រោមនេះ៖
អ្វីទៅជាការបរាជ័យ? ការបោះបង់គឺជាឫសគល់តែមួយគត់នៃការបរាជ័យ។ តើអ្វីទៅជាការតស៊ូ?
នៅពេលដែលអ្នកជម្នះរឿងរាវលំបាក់ៗ ភាពទុកព្រួយឬការខកចិត្ដជាច្រើនគឺនៅពេលនោះហើយដែលអ្នក
អាចយល់ដោយខ្លួនឯងបានថា តើការតស៊ួមានអត្ថន័យយ៉ាងដូចម្ដេច?
តើអ្វីទៅជាកាតព្វកិច្ចរបស់យុវជន? កាតព្វកិច្ចរបស់យុវជនគឺការព្យា
យាមខិតខំប្រឹងប្រែងរៀនសូត្រ និងមានមហិច្ឆតាធំជាងអ្នកដទៃ។
៥.យើងកើតមកដើម្បីររស់និងដកស្រងបទពិសោធន៍ក្នុងជីវិត៖
លោក ម៉ា មានទស្សនៈថា មនុស្សគ្រប់រួបកើតមកមិនមែនដើម្បីតែធ្វើការនោះទេ
តែវាជាការបង្កើតភាពរីករាយអោយខ្លួនឯង។ លោកបានបន្ដទៀត ថាគ្មានអ្នកណាម្នាក់អាចជួយខ្លួនអ្នកបាន
ក្រៅពីអ្នកខ្លួនឯងឡើយ ហើយត្រូវទទូលស្គាល់ពីការពិតដែលខ្លួនឯងមាននៅពេលនេះ ព្រម
ទាំងឈប់ចំណាយពេលមួយជីវិតដើម្បីតែការងារ បើមិនដូច្នេះទេ អ្នកនឹង
ស្ដាយក្រោយអស់មួយជីវិត។
No comments:
Post a Comment