Saturday, December 19, 2015

Law of learning English



 
រៀនភាសាអង់គ្លេស

មុននេះបន្ដិចមានមិត្ដខ្ញុំម្នាក់សួរខ្ញុំថា ធ្វើយ៉ាងណាទើបរៀនភាសាអង់គ្លេសឆាប់ចេះ ឆាប់ចេះនិយាយ និងអាចស្ដាប់បានល្អ។ ភាសាអង់គ្លេសមិនមែនជា ភាសាកំណើតយើងទេ ដូច្នេះចង់ចេះវា យើងចាំប៉ាចត្រូវមានវិធីសាស្រ្ដរៀនវា។ ដោយសារខ្ញុំធ្លាប់ឆ្លងកាត់ការរៀនភាសានេះ ហើយក៏ជាគ្រួបង្រៀន ភាសានេះ ដែរ ខ្ញុំនឹងចែករំលែកវិធីសាស្រ្ដដែលខ្ញុំធ្លាប់អនុវត្ដន៍កន្លងមកដែលអ្នកអាចសាកល្បងបាន៖

១.អានអោយបានច្រើន៖ ចង់ចេះនិយាយភាសាអង់គ្លេសចាំបាច់ត្រូវអានអោយបានច្រើន អានរាល់ថ្ងៃ រាល់ពេលទំនេរ។ មិនមែនតែភាសាអង់គ្លេសទេ ភាសាអ្វីក៏ដោយ បើយើងចង់ចេះវា យើងត្រូវតែអាន ព្រោះនៅពេលយើងអាន យើងស្គាល់ពាក្យ ពាក្យណាគេប្រើច្រើន របៀបនេះការសរសេរ និងាការនិយាយ ភាសាអង់គ្លេស។​ នៅពេលអានប្រាកដណាស់មានពាក្យខ្លះអ្នកមិនអាចបកប្រែបានតែកុំខ្វល់ពីវាអី អ្នកគ្រាន់ តែអានបានហើយមិនបាច់ព្យាយាមបកប្រែគ្រប់ពាក្យទេ។ 

២. ទន្ទេញឃ្លាឬប្រយោគ៖ រៀនភាសាគេជៀសមិនផុតពីការទន្ទេញទេ តែអ្នកត្រូវមានវិធីទន្ទេញ អ្នកអាចទន្ទេញជាឃ្លាឬជាប្រយោគបាន តែកុំព្យាយាមទន្ទេញពាក្យ ការទន្ទេញពាក្យឬហៅថា Individual word អ្នកមិនអាចចង់ចាំបានយូទេ អ្នកនឹងភ្លេចក្នុងរយៈពេលខ្លី ដូច្នេះអ្នកសាកមកទន្ទេញជាឃ្លាវិញ នោះអ្នកនឹងឃើញពីលទ្ធផលក្នុងរយៈពេលខ្លី។

៣.រៀននិយាយ៖ ភាសាអង់គ្លេសចាំបាច់អ្នកត្រូវរៀននិយាយ អ្នកអាចនិយាយម្នាក់ឯង ឬជាមួយមិត្ដរបស់ អ្នក។ មិត្ដរបស់ខ្ញុំម្នាក់និយាយថា និយាយយ៉ាងម៉េចបើចេះតែបន្ដិចហ្នឹង ណាមួយខ្លាចខុសខ្មាស់គេផង។ មែនហើយ ព្រោះតែអ្នកចេះបន្ដិចបន្ទូចទើបអ្នកត្រូវរៀននិយាយអោយចេះបានច្រើន បើអ្នកចេះ បន្ដិចអ្នកមិននិយាយថ្ងៃក្រោអ្នកនឹងភ្លេចអស់មិនខានឡើយ។ គ្រប់អ្នកចេះ និយាយភាសាអង់គ្លេស សុទ្ធតែធ្លាប់ខុស តែអ្នកមិនបាច់ខ្វល់ទេ បើអ្នកចង់ចេះកុំខ្លាចខុស ព្រោះវាមិនមែនជាភាសាយើងទេ ដូច្នេះអ្នកប្រាកដជាខុសមិនខាន។ ថ្ងៃនេះអ្នកនិយាយខុស តែថ្ងៃស្អែកអ្នកនឹងនិយាយត្រូវមិនខាន ព្រោះ នឹងមានមនុស្សចាំកែតម្រូវយើងគ្រប់ពេល ដូច្នេះកុំខ្មាស់ត្រូវតែនិយាយ។

៤.កុំរៀនវេយ្យាករណ៍ច្រើនពេក៖ ចង់ចេះនិយាយភាសាអង់គ្លេសបើអ្នកខ្វល់ ពីវេយ្យាករណ៍ច្រើន អ្នកមិនអាចនិយាយភាសាអង់គ្លេសបានល្អទេ ព្រោះនៅ ពេលអ្នកចាប់ផ្ដើមនិយាយ អ្នកគិតដល់ការប្រើ បា្រស់វេយ្យាករណ៍ អ្នកខ្លាចខុសវេយ្យាករណ៍ ដូច្នេះអ្នកមិនអាចនិយាយបានល្អឡើយ។ រៀននិយាយអង់ គ្លេសមិនទាមទាអោយអ្នកគិតពីវេយ្យាករណ៍ទេ គ្រាន់តែព្យាយាមនិយាយទៅ​បានហើយ។ និយាយបែបនេះមិនមែនបានន័យថា វេយ្យាករណ៍មិនសំខាន់ទេ វេយ្យាករណ៍សំខាន់ណាស់សម្រាប់អ្នក បើអ្នកត្រៀមប្រលងអ្វីផ្សេងៗ អ្នកចាំបាច់ត្រូវរៀនវេយ្យារកណ៍។ តែសម្រាប់អ្នកចង់ចេះនិយាយកុំចាំបាច់ រៀនវេយ្យាករណ៍ច្រើនពេក។

No comments:

Post a Comment