Saturday, January 9, 2016

ចំណតរថយន្តសាធារណ:ក្រោមដី ជម្រៅ៣ជាន់នឹងមានវត្តមានឆាបៗនេះនៅលម្ពុជា

ចំណតរថយន្តសាធារណៈក្រោមដី ជម្រៅ ៣ជាន់ នឹងមានវត្តមាននៅកម្ពុជា នាពេលខ្លីខាងមុខ

1
ចំណតរថយន្តសាធារណៈក្រោមដី ជម្រៅ ៣ជាន់ ជាគម្រោងទីមួយរបស់រាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់ឡើងនៅមុខរ៉ារថភ្លើង នាពេលខ្លីខាងមុននេះ ក្រោមការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុនធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនធនាគារវឌ្ឍនៈ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ការសាងសង់ចំណតរថយន្តសាធារណៈក្រោមដី ជម្រៅ ៣ជាន់នេះ គឺដើម្បីដោះស្រាយបញ្ហាខ្វះចំណតយានយន្ត ដែលបង្កឲ្យមានការកកស្ទះចរាចរណក្នុងទីក្រុង ដែលដូច្នេះ ការរៀបចំឲ្យមានចំណតរថយន្តសាធារណៈត្រឹមត្រូវ ជាមធ្យោបាយដ៏ប្រសើរក្នុងការរួមចំណែក កាត់បន្ថយការកកស្ទះនេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ការធ្វើចំណតរថយន្តសាធារណៈនេះ ជាមធ្យោបាយដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ព្រោះបច្ចុប្បន្ន រាជធានីភ្នំពេញគ្មានចំណត ដែលនាំឲ្យមានការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ រំលោភលើដងផ្លូវនឹងចំណីផ្លូវ ដែលរំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ នឹងស្ថាបនានៅក្រោមសួនច្បារសាធារណៈ មុខព្រះសក្សមុនីចេតិយ ហើយនៅចន្លោះអគារខ្ពស់កាណាឌីយ៉ា និងអគារវឌ្ឍនៈ៕

Wednesday, January 6, 2016

ចំណងដៃឆ្នាំថ្មីសម្រាប់ប្អូនៗនិស្សិតៗ ដើម្បីទទួលបានការងារ



មានប្អូនៗនិស្សិតច្រើនណាស់ដែលកំពុងតែព្រួអារម្មណ៍ ក្នុងការស្វែងការងារធ្វើក្រោយពីការបញ្ចប់ ការសិក្សា។ ព្រោះពូកគាត់យល់ថាពួកគាត់អត់មានបទពិសោធន៍ធ្វើម៉េចទើបទទួលបានការងារធ្វើ ហើយក្រុមហ៊ុនក៏សុទ្ធតែតម្រូវឲ្យបេក្ខជនមានបទពិសោធន៍ទើបអាចឲ្យចូលបម្រើការងារ។ ថ្ងៃនេះ​ ដើម្បីជាចំណងដៃឆ្នាំថ្មី ខ្ញុំចងក្រងដំបូន្មានខ្លះរបស់បុគ្គលជោគជ័យមួយចំនួន ដើម្បីធ្វើជាបាច់ផ្ដា សម្រាប់ឆ្នាំថ្មីនេះជួនដល់បងប្អួនទាំងអស់គ្នា។
១. ឆ្នាំទីមួយនៅមហាវិទ្យាល័យ៖ គ្រប់គ្នាសុទ្ធតែឆ្លងកាត់ការសិក្សានៅឆ្នាំទី១ ដែលយើងហៅថា ឆ្នាំ មូលដ្ឋាន។ នៅឆ្នាំទីមួយនេះយល់ល្អប្អូនមិនបាច់ចាំស្វែងរកការងារធ្វើទេ ត្រូវផ្ដោតនិងយកចិត្ដទុក ដាក់ខ្លាំងលើការសិក្សាតែមួយមុខបានហើយ ព្រោះមានមុខវិទ្យាពិបាកៗច្រើនដែលយើងត្រូវយក ចិត្ដទុកដាក់និងសិក្សាឲ្យស៊ីជម្រៅពីវា។
២.ឆ្នាំទី២​៖ នៅឆ្នាំទី២ប្អូនៗគួរតែស្វែងរកការងារស្ម័គ្រចិត្ដនៅកន្លែងណាមួយ ចូលរួមកិច្ចការសង្គម ឬតាមស្ថាប័នណាមួយ ដើម្បីទទូលបានចំណេះដឹង បទពិសោធន៍ និងរៀបចំឥរិយាបថរបស់ខ្លួន នឹងសង្គម។ ការចូលរួមនេះ ពិតជាសំខាន់ណាស់ វាធ្វើឲ្យប្អូនចេះប្រើប្រាស់ឥរិយាបថរបស់ខ្លួន ឲ្យសមស្រប់ទៅនឹងសង្គម ការប្រើប្រាស់ទឹកមុខ កាយវិការ ភាពស្មោះត្រង់ ការទំនាក់ទំនង ដែលភាពជោគជ័យស្ទើតែ៨៥%  កើតចេញពីឥរិយាបថរបស់យើង ដែលយើងនិយមហៅថា ជំនាញទុន។
៣.ឆ្នាំទី៣ ទី៤៖ ក្រោយពីបានធ្វើការងារស្ម័គ្រចិត្ដមួយរយៈពេលមក ដល់ឆ្នាំទី៣ គួរតែរៀបចំ CV ឲ្យបានល្អ យកទៅដាក់នៅក្រុមហ៊ុុនណាមួយដែលគេជ្រើសរើសបុគ្គលិក។ ក្រុមហ៊ុនគេប្រាកដ ជាទទួលយកប្អូនទៅធ្វើការងារ ប្រសិនបើប្អូនធ្លាប់មានបទពិសោធន៍លើការងារស្ម័គ្រចិត្ដនោះ។
៤. បញ្ចប់ការសិក្សា៖ នៅពេលប្អូនបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំមកប្អូនមានបទពិសោធន៍ការងារ រយៈពេល៣ឆ្នាំ។ រយៈពេល៣ឆ្នាំនេះវាផ្ដល់បទពិសោធន៍គ្រប់គ្រាន់សម្រាប់ឲ្យប្អូនងាយស្រួលក្នុង ការស្វែងរកការងារថ្មីធ្វើ ប្អូនអាចធ្វើការងារចាស់បន្ដបាន ហើយក៏អាចស្វែងរកការងារថ្មីដែលប្អូន គិតថាមានលក្ខ័ណ្ឌល្អជាងមុន។ ឥលូវនេះមានក្រុមហ៊ុនច្រើនណាស់ដែលទៀមទាឲ្យប្អូនមានបទ ពិសោធន៍យ៉ាងតិច៣ឆ្នាំ ដែលជាលក្ខ័ណ្ឌមួយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកឲ្យ សមស្របទៅនឹងតួនាទីការងារ តែយ៉ាងណាបើសិនប្អួនបានអនុវត្ដដូចខាងលើមក គឺប្អូនមិនចាំ បាច់ភ័យទេ មានន័យថា ប្អូនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់សម្រាប់ទទួលបានការងារ។ រឿងគួរឲ្យស្ដាយមួយ ដែលប្អួននិស្សិតតែងតែអនុវត្ដនោះគឺ គាត់ខិតខំរៀនខ្លាំងពេក ប្អូនៗខ្លះគាត់ ចំណាយពេលពេញ៤ឆ្នាំនៅមហាវិទ្យាល័យ ដែលពួកគាត់វិនិយោគតែលើការសិក្សាមួយមុខគត់ ដោយមិនបានយកចិត្ដទុកដាក់និងស្វែងរកការងារធ្វើនោះទេ ហើយនេះជាបញ្ហាមួយដែលគាត់ ប្រឈមនៅពេលគាត់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ។ តាមពិតប្អូនគួរស្វែងរកការងារធ្វើមុនពេលបញ្ចប់បរិញ្ញាប័ត្រដើម្បីជាទន់មួយសម្រាប់ជាន់ឲ្យខ្លួន ខ្ពស់ជាងនេះបន្ដិច ព្រោះនៅពេលដែលយើងធ្វើការងារ យើងរៀបចំឥរិយាបថរបស់យើងទៅនិង ពិភពខាងក្រៅ ដើម្បីទទួលបានចំនេះដឹង បទពិសោធន៍ ទំនាក់ទង ភាពស្មោះត្រង និងរៀនឲ្យ ចេះរួមរស់នឹងសង្គម ដែលទាំងនេះហើយគឺជាទន់សម្រាប់ប្អួនៗទៅថ្ងៃខាងមុខ។ និយាយបែបនេះ មិនមែនមានន័យថា ការសិក្សាអត់ប្រយោជន៍ទេ វាសំខាន់ណាស់ តែប្អូនត្រូវយកទាំងពី សិក្សាផង ធ្វើការងារផង បើការងារនោះត្រូវតាមជំនាញរបស់ប្អូនទៀតនោះរិតតែប្រសើរ។

Monday, January 4, 2016

រឿង៤យ៉ាងដែលអ្នកត្រូវកែប្រែដើម្បីភាពជោគជ័យក្នុងជីវិត




មែនហើយគ្រប់គ្នាកំពុងតែអានអត្ថបទនេះសុទ្ធតែចង់ជោគជ័យលើក្ដីសុបិន
របស់ខ្លួន ទាំងខ្ញុំខ្លួនឯងផងដែរ តែរឿងពិតមួយដែលយើងត្រូវដឹងនោះ គឺមិន មែនគ្រប់គ្នាសុទ្ធតែទទួលជោគជ័យតាមអ្វីដែលខ្លួនចង់បាននោះទេ តើនោះ ព្រោះហេតុអ្វី? មានចំណុចប៉ុន្មានយ៉ាងដែលមិនធ្វើអោយអ្នកទទួលជោគជ័យបាន៖
១.គ្មានគោលដៅច្បាស់លាស់៖ លើលោកនេះមិនសំខាន់ថា អ្នកឈរនៅ កន្លែងណានោះទេ តែសំខាន់គឺអ្នកត្រូវដើរទៅផ្លូវណា។ បើអ្នកឈរនៅលើផ្លូវ មួយដែលមិនដឹងថា ខ្លួន​ឯងត្រូវទៅណាផង តើអ្នកអាចទៅណាបាន? នៅក្នុង ដំណើរជីវិតរបស់អ្នកគឺដូចគ្នា បើអ្នកគ្មានគោលដៅច្បាស់លាស់ អ្នកក៏ មិនអាចជោគជ័យបានដែរ លុះត្រាតែអ្នកមានគោលដៅ ទើបអ្នកអាចទៅដល់ និងអាចស្វែងរកវិធីសាស្រ្ដ យុទ្ធសាស្ដ្រ អនុវត្ដទៅដល់គោលដៅបាន។
២.ខ្វះដែគូ៖ អ្នកមិនអាចដើរលើផ្លូវមួយតែម្នាក់ឯងបានទេ ផ្លូវកាន់តែឆ្ងាយ កាន់តែត្រូវការមនុស្សដើរជាមួយ ដូចនៅពេលដែលអ្នកទៅរៀន អ្នកមិនមែន យកតែសៀវភៅទៅទេ គឺត្រូវយកបិចទៅផងទើបអាចកត់ត្រាបាន កំណត់ត្រា នៃជីវិតគឺមិនមែនតែម្នាក់ឯងអាចធ្វើទៅបាននោះទេ។ ដូច្នេះបើអ្នកគ្មានដៃគូអ្នក ត្រូវតែរកឥលូវនេះ បើអ្នកមានក្ដីសុបិនមួយអ្នកក៏អាចធ្វើឲ្យក្លាយជាក្ដីសុបិនរួម ជាមួយនឹងដៃគូរបស់អ្នកនោះរិតតែល្អ ថ្វីត្បិតតែអ្នកមិនអាចធ្វើឲ្យគ្រប់គ្នាមាន គំនិតតែមួយនឹងអ្នក តែអ្នកអាចបង្កើតជាក្ដីសុបិនរួមមួយដើរជាមួយគ្នាបាន។
៣. ខ្វះឆន្ទៈ៖ មនុស្សដែលជោគជ័យគឺជាមនុស្សមានឆន្ទៈខ្ពស់ទៅលើអ្វីដែលខ្លួនធ្វើ និងមានគំនិតវិជ្ជមានជានិច្ច។ មិនទុកថាគេជាមនុស្សបែបណា នឹងរស់ នៅកន្លែងណានោះទេ ឲ្យតែមានឆន្ទៈពិតប្រាកដនោះអ្នកនឹងជោគជ័យ តែបើ អ្នកគ្មានឆន្ទៈនឹងវាទេ បោះបង់ឥលូវនេះទៅ។ ចង់ជោគជ័យគឺ
ត្រូវធ្វើអ្វីដែលខ្លួនឯង ចង់ធ្វើមិនមែនធ្វើអ្វីតាមអារម្មណ៍មួយភ្លែតៗនោះទេ។ ដូច្នេះអ្នកត្រូវស្វែងរកអ្វី ដែលអ្នកចង់ពិតប្រាកដ នោះអ្នកនឹងមានឆន្ទៈ ព្យាយាម ប្រឹងប្រែងចំពោះវាជានិច្ច
៤. មិនព្រមចាប់ផ្ដើម៖ មានមនុស្សច្រើនណាស់ចង់ជោគជ័យ តែលើលោកនេះ គ្មានជោគជ័យណាដែលធ្លាក់ពីលើមេឃមកនោះទេ ហើយក៏គ្មានព្រះណាមក ប្រទានឲ្យអ្នកដែរ មានវិធីតែមួយគត់គឺចាប់ផ្ដើមអនុវត្ដឥលូវនេះ មានតែគំនិតតែ គ្មានការអនុវត្ដ នោះនឹងក្លាយជាគំនិតឥតន័យ។ ទោះជាអ្នកមានគំនិតល្អប៉ុណ្ណាក៏ ដោយ មានក្ដីសុបិនដ៏ស្រស់ស្អាតយ៉ាងក៏ដោយ វាមិនអាចក្លាយជាការពិតបាន ទេ រាល់ភាពជោគជ័យគឺត្រូវការអោយអ្នកចាប់ផ្ដើមធ្វើវាស្នាមញញឹមនិងខិតខំ ប្រឹងប្រែង តែបើគ្មានទេជោគជ័យរបស់អ្នកគ្មានអ្នកណាអាចមើលឃើញ ក្រៅពី ខ្លួនអ្នក​ ព្រោះវាជាជោគជ័យក្នុងក្ដីសុបិន្ដរបស់អ្នកដេកលក់។

ដោយ៖ អ៊ឹម​ វ៉ាន