Monday, January 4, 2016

រឿង៤យ៉ាងដែលអ្នកត្រូវកែប្រែដើម្បីភាពជោគជ័យក្នុងជីវិត




មែនហើយគ្រប់គ្នាកំពុងតែអានអត្ថបទនេះសុទ្ធតែចង់ជោគជ័យលើក្ដីសុបិន
របស់ខ្លួន ទាំងខ្ញុំខ្លួនឯងផងដែរ តែរឿងពិតមួយដែលយើងត្រូវដឹងនោះ គឺមិន មែនគ្រប់គ្នាសុទ្ធតែទទួលជោគជ័យតាមអ្វីដែលខ្លួនចង់បាននោះទេ តើនោះ ព្រោះហេតុអ្វី? មានចំណុចប៉ុន្មានយ៉ាងដែលមិនធ្វើអោយអ្នកទទួលជោគជ័យបាន៖
១.គ្មានគោលដៅច្បាស់លាស់៖ លើលោកនេះមិនសំខាន់ថា អ្នកឈរនៅ កន្លែងណានោះទេ តែសំខាន់គឺអ្នកត្រូវដើរទៅផ្លូវណា។ បើអ្នកឈរនៅលើផ្លូវ មួយដែលមិនដឹងថា ខ្លួន​ឯងត្រូវទៅណាផង តើអ្នកអាចទៅណាបាន? នៅក្នុង ដំណើរជីវិតរបស់អ្នកគឺដូចគ្នា បើអ្នកគ្មានគោលដៅច្បាស់លាស់ អ្នកក៏ មិនអាចជោគជ័យបានដែរ លុះត្រាតែអ្នកមានគោលដៅ ទើបអ្នកអាចទៅដល់ និងអាចស្វែងរកវិធីសាស្រ្ដ យុទ្ធសាស្ដ្រ អនុវត្ដទៅដល់គោលដៅបាន។
២.ខ្វះដែគូ៖ អ្នកមិនអាចដើរលើផ្លូវមួយតែម្នាក់ឯងបានទេ ផ្លូវកាន់តែឆ្ងាយ កាន់តែត្រូវការមនុស្សដើរជាមួយ ដូចនៅពេលដែលអ្នកទៅរៀន អ្នកមិនមែន យកតែសៀវភៅទៅទេ គឺត្រូវយកបិចទៅផងទើបអាចកត់ត្រាបាន កំណត់ត្រា នៃជីវិតគឺមិនមែនតែម្នាក់ឯងអាចធ្វើទៅបាននោះទេ។ ដូច្នេះបើអ្នកគ្មានដៃគូអ្នក ត្រូវតែរកឥលូវនេះ បើអ្នកមានក្ដីសុបិនមួយអ្នកក៏អាចធ្វើឲ្យក្លាយជាក្ដីសុបិនរួម ជាមួយនឹងដៃគូរបស់អ្នកនោះរិតតែល្អ ថ្វីត្បិតតែអ្នកមិនអាចធ្វើឲ្យគ្រប់គ្នាមាន គំនិតតែមួយនឹងអ្នក តែអ្នកអាចបង្កើតជាក្ដីសុបិនរួមមួយដើរជាមួយគ្នាបាន។
៣. ខ្វះឆន្ទៈ៖ មនុស្សដែលជោគជ័យគឺជាមនុស្សមានឆន្ទៈខ្ពស់ទៅលើអ្វីដែលខ្លួនធ្វើ និងមានគំនិតវិជ្ជមានជានិច្ច។ មិនទុកថាគេជាមនុស្សបែបណា នឹងរស់ នៅកន្លែងណានោះទេ ឲ្យតែមានឆន្ទៈពិតប្រាកដនោះអ្នកនឹងជោគជ័យ តែបើ អ្នកគ្មានឆន្ទៈនឹងវាទេ បោះបង់ឥលូវនេះទៅ។ ចង់ជោគជ័យគឺ
ត្រូវធ្វើអ្វីដែលខ្លួនឯង ចង់ធ្វើមិនមែនធ្វើអ្វីតាមអារម្មណ៍មួយភ្លែតៗនោះទេ។ ដូច្នេះអ្នកត្រូវស្វែងរកអ្វី ដែលអ្នកចង់ពិតប្រាកដ នោះអ្នកនឹងមានឆន្ទៈ ព្យាយាម ប្រឹងប្រែងចំពោះវាជានិច្ច
៤. មិនព្រមចាប់ផ្ដើម៖ មានមនុស្សច្រើនណាស់ចង់ជោគជ័យ តែលើលោកនេះ គ្មានជោគជ័យណាដែលធ្លាក់ពីលើមេឃមកនោះទេ ហើយក៏គ្មានព្រះណាមក ប្រទានឲ្យអ្នកដែរ មានវិធីតែមួយគត់គឺចាប់ផ្ដើមអនុវត្ដឥលូវនេះ មានតែគំនិតតែ គ្មានការអនុវត្ដ នោះនឹងក្លាយជាគំនិតឥតន័យ។ ទោះជាអ្នកមានគំនិតល្អប៉ុណ្ណាក៏ ដោយ មានក្ដីសុបិនដ៏ស្រស់ស្អាតយ៉ាងក៏ដោយ វាមិនអាចក្លាយជាការពិតបាន ទេ រាល់ភាពជោគជ័យគឺត្រូវការអោយអ្នកចាប់ផ្ដើមធ្វើវាស្នាមញញឹមនិងខិតខំ ប្រឹងប្រែង តែបើគ្មានទេជោគជ័យរបស់អ្នកគ្មានអ្នកណាអាចមើលឃើញ ក្រៅពី ខ្លួនអ្នក​ ព្រោះវាជាជោគជ័យក្នុងក្ដីសុបិន្ដរបស់អ្នកដេកលក់។

ដោយ៖ អ៊ឹម​ វ៉ាន

No comments:

Post a Comment