Wednesday, January 6, 2016

ចំណងដៃឆ្នាំថ្មីសម្រាប់ប្អូនៗនិស្សិតៗ ដើម្បីទទួលបានការងារ



មានប្អូនៗនិស្សិតច្រើនណាស់ដែលកំពុងតែព្រួអារម្មណ៍ ក្នុងការស្វែងការងារធ្វើក្រោយពីការបញ្ចប់ ការសិក្សា។ ព្រោះពូកគាត់យល់ថាពួកគាត់អត់មានបទពិសោធន៍ធ្វើម៉េចទើបទទួលបានការងារធ្វើ ហើយក្រុមហ៊ុនក៏សុទ្ធតែតម្រូវឲ្យបេក្ខជនមានបទពិសោធន៍ទើបអាចឲ្យចូលបម្រើការងារ។ ថ្ងៃនេះ​ ដើម្បីជាចំណងដៃឆ្នាំថ្មី ខ្ញុំចងក្រងដំបូន្មានខ្លះរបស់បុគ្គលជោគជ័យមួយចំនួន ដើម្បីធ្វើជាបាច់ផ្ដា សម្រាប់ឆ្នាំថ្មីនេះជួនដល់បងប្អួនទាំងអស់គ្នា។
១. ឆ្នាំទីមួយនៅមហាវិទ្យាល័យ៖ គ្រប់គ្នាសុទ្ធតែឆ្លងកាត់ការសិក្សានៅឆ្នាំទី១ ដែលយើងហៅថា ឆ្នាំ មូលដ្ឋាន។ នៅឆ្នាំទីមួយនេះយល់ល្អប្អូនមិនបាច់ចាំស្វែងរកការងារធ្វើទេ ត្រូវផ្ដោតនិងយកចិត្ដទុក ដាក់ខ្លាំងលើការសិក្សាតែមួយមុខបានហើយ ព្រោះមានមុខវិទ្យាពិបាកៗច្រើនដែលយើងត្រូវយក ចិត្ដទុកដាក់និងសិក្សាឲ្យស៊ីជម្រៅពីវា។
២.ឆ្នាំទី២​៖ នៅឆ្នាំទី២ប្អូនៗគួរតែស្វែងរកការងារស្ម័គ្រចិត្ដនៅកន្លែងណាមួយ ចូលរួមកិច្ចការសង្គម ឬតាមស្ថាប័នណាមួយ ដើម្បីទទូលបានចំណេះដឹង បទពិសោធន៍ និងរៀបចំឥរិយាបថរបស់ខ្លួន នឹងសង្គម។ ការចូលរួមនេះ ពិតជាសំខាន់ណាស់ វាធ្វើឲ្យប្អូនចេះប្រើប្រាស់ឥរិយាបថរបស់ខ្លួន ឲ្យសមស្រប់ទៅនឹងសង្គម ការប្រើប្រាស់ទឹកមុខ កាយវិការ ភាពស្មោះត្រង់ ការទំនាក់ទំនង ដែលភាពជោគជ័យស្ទើតែ៨៥%  កើតចេញពីឥរិយាបថរបស់យើង ដែលយើងនិយមហៅថា ជំនាញទុន។
៣.ឆ្នាំទី៣ ទី៤៖ ក្រោយពីបានធ្វើការងារស្ម័គ្រចិត្ដមួយរយៈពេលមក ដល់ឆ្នាំទី៣ គួរតែរៀបចំ CV ឲ្យបានល្អ យកទៅដាក់នៅក្រុមហ៊ុុនណាមួយដែលគេជ្រើសរើសបុគ្គលិក។ ក្រុមហ៊ុនគេប្រាកដ ជាទទួលយកប្អូនទៅធ្វើការងារ ប្រសិនបើប្អូនធ្លាប់មានបទពិសោធន៍លើការងារស្ម័គ្រចិត្ដនោះ។
៤. បញ្ចប់ការសិក្សា៖ នៅពេលប្អូនបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំមកប្អូនមានបទពិសោធន៍ការងារ រយៈពេល៣ឆ្នាំ។ រយៈពេល៣ឆ្នាំនេះវាផ្ដល់បទពិសោធន៍គ្រប់គ្រាន់សម្រាប់ឲ្យប្អូនងាយស្រួលក្នុង ការស្វែងរកការងារថ្មីធ្វើ ប្អូនអាចធ្វើការងារចាស់បន្ដបាន ហើយក៏អាចស្វែងរកការងារថ្មីដែលប្អូន គិតថាមានលក្ខ័ណ្ឌល្អជាងមុន។ ឥលូវនេះមានក្រុមហ៊ុនច្រើនណាស់ដែលទៀមទាឲ្យប្អូនមានបទ ពិសោធន៍យ៉ាងតិច៣ឆ្នាំ ដែលជាលក្ខ័ណ្ឌមួយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកឲ្យ សមស្របទៅនឹងតួនាទីការងារ តែយ៉ាងណាបើសិនប្អួនបានអនុវត្ដដូចខាងលើមក គឺប្អូនមិនចាំ បាច់ភ័យទេ មានន័យថា ប្អូនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់សម្រាប់ទទួលបានការងារ។ រឿងគួរឲ្យស្ដាយមួយ ដែលប្អួននិស្សិតតែងតែអនុវត្ដនោះគឺ គាត់ខិតខំរៀនខ្លាំងពេក ប្អូនៗខ្លះគាត់ ចំណាយពេលពេញ៤ឆ្នាំនៅមហាវិទ្យាល័យ ដែលពួកគាត់វិនិយោគតែលើការសិក្សាមួយមុខគត់ ដោយមិនបានយកចិត្ដទុកដាក់និងស្វែងរកការងារធ្វើនោះទេ ហើយនេះជាបញ្ហាមួយដែលគាត់ ប្រឈមនៅពេលគាត់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ។ តាមពិតប្អូនគួរស្វែងរកការងារធ្វើមុនពេលបញ្ចប់បរិញ្ញាប័ត្រដើម្បីជាទន់មួយសម្រាប់ជាន់ឲ្យខ្លួន ខ្ពស់ជាងនេះបន្ដិច ព្រោះនៅពេលដែលយើងធ្វើការងារ យើងរៀបចំឥរិយាបថរបស់យើងទៅនិង ពិភពខាងក្រៅ ដើម្បីទទួលបានចំនេះដឹង បទពិសោធន៍ ទំនាក់ទង ភាពស្មោះត្រង និងរៀនឲ្យ ចេះរួមរស់នឹងសង្គម ដែលទាំងនេះហើយគឺជាទន់សម្រាប់ប្អួនៗទៅថ្ងៃខាងមុខ។ និយាយបែបនេះ មិនមែនមានន័យថា ការសិក្សាអត់ប្រយោជន៍ទេ វាសំខាន់ណាស់ តែប្អូនត្រូវយកទាំងពី សិក្សាផង ធ្វើការងារផង បើការងារនោះត្រូវតាមជំនាញរបស់ប្អូនទៀតនោះរិតតែប្រសើរ។

No comments:

Post a Comment