Wednesday, December 23, 2015

ចង់ជោគជ័យត្រូវមានជំនាញ៥យ៉ាង




មនុស្សគ្រប់គ្នាសុទ្ធតែចង់ទទួលបានជោគជ័យនៅក្នុងជីវិតការងារនិងមុខជំនួញរបស់ខ្លួន តែថាធ្វើ យ៉ាងណាទើបទទួលបានជោគជ័យនោះ? បើតាមពាក្យសំដីរបស់លោក ឧកញា គូច ម៉េងលី បានលើកឡើងថា បើចង់ជោគជ័យត្រូវមានជំនាញ៥យ៉ាង៖
១.ភាសាខ្មែរ អ្នកគ្រប់គ្នាត្រូវតែចេះភាសាខ្មែរអោយបានល្អ មានន័យថាចេះនិយាយ និងសរសេរ ដែលអាចប្រើប្រាស់ជាផ្លួវការបាន។
២.ភាសាអន្ដរជាតិ គឺភាសាអង់គ្លេស ទោះជាអ្នកមិនមែនជាជនជាតិគេ មិនមានបរិញ្ញាប័ត្រ អង់គ្លេសក៏ដោយ តែភាសាអង់គ្លេសរបស់អ្នកត្រូវតែអាចប្រើការបាន ប្រហាក់ប្រហែលនិងភាសា ខ្មែរដែរ។
៣.ជំនាញកុំព្យូទ័រ សម័យនេះបើអ្ននចង់ទទួលជោគជ័យក្នុងជីវិតការងារឬជាមុខជំនួញ អ្នកចាំបាច់ ត្រូវតែរៀនកុំព្យូទ័រអោយជំនាញ​ មិនមែនមានន័យថាត្រូវចេះគ្រប់យ៉ាងទេ តែអាចប្រើការបាន។
៤.ជំនាញអាជីព គឺជាជំនាញដែលអ្នករៀនៅសាកលវិទ្យាល័យ ឧទាហរណ៍ថា បើអ្នករៀនគ្រប់គ្រង អ្នកត្រូវតែច្បាស់លើជំនាញគ្រប់គ្រង បើអ្នករៀនគណនេយ្យ ត្រូវតែមានជំនាញគណនេយ្យ។
៥.ជំនាញទំនាក់ទំនង អ្នកត្រូវតែមានជំនាញមួយនេះ ព្រោះអ្នកមិនអាចជោគជ័យទេបើអ្នកមិន មានទំនាក់ទំនងនោះ៕

No comments:

Post a Comment